ជាតិ
បក្ស​ភ្លើងទៀន ប្រកាស​ជា​ផ្លូវការ​ថា​មិន​ចូលរួម​បោះឆ្នោត​
03, May 2018 , 4:00 pm        
រូបភាព
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន
ដោយ: ថ្មីៗ
​នៅ​ទីបំផុត គណបក្ស​ភ្លើងទៀន ដែល​បង្កើតឡើង​ដោយ​លោក សម រង្ស៊ី បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា មិន​ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឡើយ​។ ការប្រកាស​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចេញ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​។



​ក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​ភ្លើងទៀន ដែល​ពីមុន​ឈ្មោះថា​គណបក្ស សម រង្ស៊ី នៅតែ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ ដើម្បី​ធានា​ការបោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។

​សារ​ព័ត​មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក ទាវ វ​ណ្ណុល ដែល​បច្ចុប្បន្ន​ជា​ជា​ប្រធាន​គណបក្ស​ភ្លើងទៀន បានទេ ដោយសារតែ​លោក មិន​លើក​ទូរ​សព្ទ​៕


Tag:
 បោះឆ្នោត​
  បក្ស​ភ្លើងទៀន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com