កីឡាជាតិ
ជាតិ
កំណត់ត្រា​! អាវ​ជម្រើសជាតិ​លក់ដាច់​អស់​១​ម៉ឺន​អាវ​ស្មើ​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ​ហើយ​
05, Oct 2018 , 4:56 pm        
រូបភាព
ដោយ:
​មិនបាន​១​ខែ​ស្រួលបួល​ផង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) លក់​អាវ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថ្មី​បាន​ចំនួន​១​ម៉ឺន​អាវ ដោយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ FFC​។​

 
​នៅ​ថ្ងៃទី​៥ ខែតុលា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​អះអាងថា អាវ​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ប្រើប្រាស់​ឲ្យ​ការប្រកួត​ក្នុង​ដី​ចំនួន​១​ម៉ឺន​អាវ​ត្រូវបាន​លក់​អស់ហើយ ក្រោយ​ចាប់ផ្តើម​ដាក់លក់​តាំងពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​។ អាវ​មួយ​ដាក់លក់​ក្នុងតម្លៃ​៨​ម៉ឺន​រៀល នាំ​ឲ្យ​សហព័ន្ធ​អាច​រកប្រាក់​ចំណូល​បាន​ចំនួន​៨០០​លាន​រៀល​ក្នុង​រយៈពេល​ជិត​១​ខែ​នេះ​។ តែ​យ៉ាងណា គេ​មិនដឹង​ពី​ទំហំ​ប្រាក់ចំណេញ ដែល​សហព័ន្ធ​ត្រូវ​ទទួលបាន​នោះទេ​។​
 
​នេះ​បញ្ជាក់​ឲ្យ​ឃើញថា សន្ទុះ​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda មានការ​កើនឡើង​។ ម្យ៉ាងទៀត វា​បង្ហាញ​ពី​ការ​ភាពចាស់ទុំ​របស់​អ្នកគាំទ្រ​ក្នុងការ​គាំទ្រ​ក្រុម​ជម្រើសជាតិ​។    
 
​អាវ​ខាងលើ​ដាក់លក់​នៅ​៩​ទីតាំង​ដូចជា​ពហុ​កីឡដ្ឋាន​ជាតិ​, Home Sport Intercon, Home Sport Original, Home Sport NB, Home Sport Blue, Brands Sport, Fan Sport, Mk sport និង Isport Premium Shop៕ 

Tag:
 បាល់ទាត់​
  FFC
  ក្រុម​ជម្រើសជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com