ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន មកដល់​កម្ពុជា​វិញ​ហើយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​ប្រទេស​ចំនួន​៣
25, Oct 2018 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ បាន​មកដល់​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ជិត​១០​ថ្ងៃ នៅ​ប៊ែ​ល​ហ្ស៊ិ​ក តួ​ក​គី និង ស្វីស​។

 
​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការអញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​សំខាន់ៗ​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនភាព​សំរាប់​ប្រជាជន និង​ប្រទេស​កម្ពុជា ដែល​បាន​ផ្ដល់នូវ​ឧ​ត្ត​ម​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់ និង​អន្តរជាតិ​»៕ 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com