ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ផ្តល់ជំនួយ​ផ្នែក​យោធា ដល់​កម្ពុជា
25, Oct 2018 , 3:38 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង លោក WEI FENG HE រដ្ឋមន្រ្តីការពារជាតិចិន
សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង លោក WEI FENG HE រដ្ឋមន្រ្តីការពារជាតិចិន
ដោយ: ថ្មីៗ
​ចិន​និង​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយគ្នា​លើ​ពិធីសារ​មួយ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ស្តីពី​ការ​ផ្តល់ជំនួយ​ឥត​ចំណង​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​។ នេះ​បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ 


 
​ពិធី​ចុះ​ហេ​ត្ថ​លេខា​នេះ ធ្វើឡើង​ក្រោម​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុ​ជា និង លោក WEI FENG HE រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​។   យ៉ាងណាក៏ដោយ ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច ទៀ បាញ់ ពុំបាន​បញ្ជាក់​ពី​ទំហំ​នៃ​ហិរញ្ញ​សម្បទាន ដែល​ចិន ផ្តល់​ឲ្យ​កម្ពុជា​នោះទេ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង គណៈប្រតិភូ  បាន​ចេញពី​កម្ពុជា​កាលពី ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​វេទិកា​សៀង​សាន​លើក​ទី​៨ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ប្រធានបទ​នៃ​វេទិកា​នេះ គឺ «​ការកសាង​សមភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ទំនាក់ទំនង​ភាពជា​ដៃគូ​សន្តិសុខ​ថ្មី​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​» ដែល​ត្រូវ​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨៕ 
​ 

Tag:
 ទៀ បាញ់​
  កម្ពុជា​
  ចិត្ត​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com