កីឡាជាតិ
ជាតិ
Maycon ចេញពី​បឹងកេត​ទៅ​ចូលរួម​ជាមួយ Shan United របស់​មី​យ៉ាន់​ម៉ា​
19, Dec 2018 , 8:59 pm        
រូបភាព
កីឡាករ Maycon Calijuri (ឆ្វេង)ធ្វើដៃជាសញ្ញាអបអរ​ ក្រោយរកបានគ្រាប់បាល់
កីឡាករ Maycon Calijuri (ឆ្វេង)ធ្វើដៃជាសញ្ញាអបអរ​ ក្រោយរកបានគ្រាប់បាល់
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​នៅ​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បានប្រកាស​ពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri ក្រោយ​ចំណាយពេល​រួមរស់​ជាមួយគ្នា​ពីរ​រដូវ​កាល​។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប Shan United នៃ​ក្របខណ្ឌ​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​។​

 
​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri បាន​ចំណាយពេល​រួមរស់​ជាមួយ​ក្លិប​បឹងកេត​ពីរ​រដូវ​កាល ដោយ​បង្ហាញខ្លួន​៣៣​លើក​រកបាន​៣៨​គ្រាប់ និង​ជួយ​ឲ្យ​បឹងកេត​គ្រង​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​ឆ្នាំ​២០១៧ និង​ជើងឯក​រង​ឆ្នាំ​២០១៨​។ Maycon ជា​ខ្សែប្រយុទ្ធ ដែលមាន​ល្បឿន​លឿន និង​ប្រកបដោយ​គុណភាព​ក្នុងការ​សម្រេច​ទី​។​


កីឡាករ Maycon លើកបង្ហាញអាវក្រោយចុះកិច្ចសន្យាជាមួយ Shan United
 
​ក្រោយ​ចាក​ចេញពី​បឹងកេត​ដោយ​កិច្ចសន្យា​ផុត​សុពលភាព ខ្សែប្រយុទ្ធ​ដែល​ជោគជាំ​ដោយ​បទពិសោធ​រូបនេះ បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​មី​យ៉ាន់​ម៉ា Shan United សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ 
 
​មុន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត​នៅ​ឆ្នាំ​២០១៧ ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​នៅ​ប្រទេស​ប្រេ​ស៊ី​ល​លើ​ទឹកដី​កំណើត អារ៉ាប់​អេ​មី​រ៉េត ថៃ និង​ឥ​ណ្ឌ​ណេ​ស៊ី​ជាដើម​៕     
 

Tag:
 បាល់ទាត់​
  បឹងកេត​
  Maycon Calijuri
© រក្សាសិទ្ធិដោយ thmeythmey.com