ជាតិ
រូបសំណាក់​នាង​គ​ង្ហី​ង បាន​រំកិល​ទៅ​ចំណុច​សួន​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​វិញ​
10, Jan 2019 , 8:59 pm        
រូបភាព
​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ចរាច​ណ៍​ជាក់ស្ដែង​នៅ​ចំនុច​ភ្លើងស្ដុប​នា​ងគ​ង្ហី​ង ដោយ​ឃើញ​ពី​លំហូរ​ចរាចរណ៍​នៅ​តំបន់​នោះ​មាន​ភាព​មមាញឹក​។ នេះ​បើ​យោងតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​បានសម្រេច​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង​ពី​កន្លែងចាស់ មក​ដាក់​នៅ​ចំនុច​សួន​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​វិញ​។

 
​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ក្នុងការ​ប្ដូរ​នេះ​គឺ​ដើម្បី​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព​រូបសំណាក់ និង​លើក​កំពស់​រូបសំណាក់​អោយ​ខ្ពស់ជាង​កន្លែងចាស់ និង​កែលំអ​លំហូរ​ផ្លូវបត់​ស្តាំ​នៅត្រង់ចំនុច​ផ្លូវ​ប្រសព្វ​រវាង​វិថី​ទេព​ផន​(១៨២)​កែង​មហាវិថី​ព្រះ​មុនី​រ៉េត​(២១៧)​។ ឆ្លៀតពេល​នោះដែរ​លោក ឃួ​ង​ស្រេង អិ​បាល​រាជធានី​ភ្នំពេញ​ពិនិត្យមើល​ការដ្ឋាន​ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង ដែល​សម្រេចបាន​៩០%​ហើយ​។​
 
​តាម​ការពិនិត្យ​ឃើញ​នៅ​តំបន់​នោះ នាពេល​រាត្រី​មាន​ភាព​ងងឹត ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បន្ថែម​ភ្លើង​បំភ្លឺ​ក្រោម​ស្ពាន​ថ្មើរជើង និង​បន្ថែម​ភ្លើងស្ដុប​មួយ​បង្គោល​បន្ថែមទៀត​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com