ជាតិ
២២​ប្រទេស នឹង​មក​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​
12, Jan 2019 , 4:39 pm        
រូបភាព
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែតនាពេលកន្លងមក។ រូបភាពពីរដ្ឋសភា
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែតនាពេលកន្លងមក។ រូបភាពពីរដ្ឋសភា
​កម្ពុជា នឹង​រៀបចំ​ធ្វើ​ម្ចាស់​ជា​ផ្ទះ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​២៧ ដោយមាន​ប្រទេស​២២​ជា​សមាជិក ចូលរួម​។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​ចេញ​ដោយ​លោក ឡេង ប៉េង ឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុ​ជា​។


 
​កិច្ចប្រជុំ​នេះ នឹង​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ក្រោម​ប្រធានបទ  «​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ អ្នកនាំពាក្យ  បាន​បញ្ជាក់ថា សមាជិក​នៃ​ប្រទេស​ទាំង​២២ មាន​គណៈប្រតិភូ​ដល់​ទៅ​ជាង​២០០​នាក់​ឯណោះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com