ជាតិ
សេដ្ឋកិច្ច
វិស័យ​សំណង់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
30, Mar 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ឆ្នាំ​២០១៨ វិស័យ​សំណង់​នៅ​កម្ពុជា មានការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៥,៧​ពាន់​លាន​ដុល្លារ ហើយ​បាន​ចូលរួម​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ក្នុង​រង្វង់​២៣​ភាគរយ​។  នេះ​ជាការ​លើកឡើង​របស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។​

 
​កន្លងមក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា វិស័យ​សំណង់​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ២ ,៨៦៧ គម្រោង លើ​ផ្ទៃក្រឡា​ចំនួន ១១,៤​លាន​ម៉ែត្រក្រឡា ។ ចំនួន​នេះ បាន​ធ្លាក់ចុះ​ជិត​១៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន ៣,០៥២ គម្រោង លើ​ផ្ទៃក្រឡា​ចំនួន ១០,៧ លាន​ម៉ែត្រក្រឡា  ដែលមាន​ទឹកប្រាក់​វិនិយោគ​ចំនួន​ជាង ៦, ៤ ពាន់​លាន​ដុល្លារ​។ 
 
​គិត​ចាប់ពី​២០០០ ដល់​ខែវិច្ឆិកា​២០១៨ ក្រសួង​ដែនដី​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៅ​ទូទាំងប្រទេស​មាន​ចំនួន​៤៣,១៣៦​គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន​១១៤ ២៩៧ ៦២១ ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤៣,៣​ពាន់​លាន​ដុល្លារ​៕
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com