ខ្មែរ​ក្រហម
ជាតិ
កម្ពុជា និង UN អំពាវនាវ​រួមគ្នា​ដើម្បី​រក​ការគាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​ជាតិ
20, Aug 2013 , 11:28 am        
រូបភាព
ដោយ:
បន្ទាប់ពី​ប្រាក់បៀវត្សរ៍​បុគ្គលិក​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​ត្រូវបាន​ពន្យា​ពេល​ជា​បន្តបន្ទាប់ ដោ យ សារ​តែ​ជួប​វិបត្តិ​ថវិកា​នោះ តំណាង​រដ្ឋាភិបាល​កម្ពុ​ជា និង​តំណាង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​ដោយ​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ព្រមទាំង​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ផ្ដល់នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែមទៀត។


យោងតាម​សេចក្តី​ថ្លែង​ការរួម​ដែល​ចុះ​ថ្ងៃទី១៩ ខែសីហា ការប្រកាស​អំពាវនាវ​រក​ថវិកា​បន្ថែម​នាពេល​នេះ គឺធ្វើឡើង​ដើម្បី​ចៀសវាង​នូវ​ការពន្យា​ពេល​បន្តទៀត​ក្នុងការ​បើកប្រាក់​ខែ​រប​ស់​មន្ត្រី​ដែលជា​បុគ្គលិក​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម។

តំណាង​រដ្ឋាភិបាល​កម្ពុ​ជា និង​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​សម្ដែង​ការស្វាគមន៍ ចំពោះ​កិច្ចពិភាក្សា​នាពេលថ្មីៗនេះ​រវាង​លោក សុខ អាន និង​លោក ដេវីដ សេ​ហ្វ័​រ អ្នកជំនាញការ អង្គការសហប្រជាជាតិ​សម្រាប់​ជំនួយ​សាលាក្ដី​ខ្មែរក្រហម ដែល​អ្នក​ទាំង​ពីរបាន​លើកយកបញ្ហាសំខាន់ៗដែល​កា​រិ​យា​ល័​រដ្ឋបាល​របស់​សាលាក្ដី​ខ្មែរក្រហម​កំពុង​ប្រឈម​ចំពោះមុខ​មក​ជជែក​ពិភាក្សា។

ដោយ​អះអាងថា សាលាក្ដី​ខ្មែរក្រហម​សម្រេចបាន​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា និង​សម្រាប់​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហ​ប្រជា​តិ ក៏បាន​បញ្ជាក់​ជំហរ​ជាថ្មី​របស់ខ្លួន​ថា នឹង​បន្ត​គាំទ្រ​ចំពោះ​ការងារ​ដ៏​មាន​សារសំខាន់​នេះ។  ប៉ុន្តែ​អ្វីដែល​ត្រូវការ​ជា​ចាំបាច់​នោះ​គឺ ការធានារ​នូវ​និរន្តរភាព​នៃ​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី ឲ្យ​សាលាក្ដី​មួយ​នេះ អាច​បន្ត​ដំណើការ​សំណុំរឿង០០២ ដែលជា​ផ្នែក​មួយ​នៃ​អាណត្តិ​ការងារ​របស់ខ្លួន។

នា​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ពេលថ្មីៗនេះ លោក Jerry Mateparae អគ្គទេសាភិបាល​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​សន្យា​ផ្តល់​ថវិកា​បន្ថែមចំនួន២០០.០០០ដុល្លារ​នូ​វែ​ល​សេ​ឡង់ (ប្រមាណ១៦០.០០០ដុល្លារ​អាមេរិក) សម្រាប់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី៣១ ខែកក្កដា កន្លងមក លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខែ្មរ​ក្រហម បាន​ថ្លែង​ឲ្យ​ដឹងថា ភាគី​ជាតិ​បានប្រកាស​គម្រោង​សុំ​សម្រាក​ពី​ការងារ​ជា​បណ្តោះអាសន្ន បើ​គ្មាន​ដំណោះស្រាយ​ថវិកា។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា ភាគី​ជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា  បាន​និង​កំពុងតែជួបប្រទះ​នូវ​កង្វះ​សាច់ប្រាក់​ដ៏​ធ្ងន់ធ្ងរ ហើយ​មន្ត្រី​បុគ្គលិក​ជាតិ​ចំនួន​ជិត ២៥០នាក់ ចាប់ពី​អ្នកបើកបរ​រហូតដល់​ចៅក្រម​មិន​ទទួលបាន​ប្រាក់ខែ​របស់ខ្លួន​រយៈពេល​ជាង ២ ខែ​មកហើយ​គឺ​ខែមិថុនា និង​ខែកក្កដា៕



© រក្សាសិទ្ធិដោយ thmeythmey.com