ជាតិ
ប្រទេស Trinidad and Tobago ជា​​ភាសា​ខ្មែ​គឺ «​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​»
29, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
Trinidad and Tobago ជា​សាធារណរដ្ឋ​ដែល​បណ្តុំ​ដោយ​កោះ​ភ្លោះ​នៅក្នុង​តំបន់​កា​រ៉ា​អ៊ី​ប​។ យោងតាម​សទ្ទានុក្រម​ឈ្មោះ​ប្រទេស រាជធានី​/​រដ្ឋធានី​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ឈ្មោះ​ប្រទេស​នេះ ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​» ដោយយោង​តាម​ភាសា​អង់គ្លេស រីឯ​ក្នុង​ភាសា​បារាំង សរសេរថា «Trinité-et-Tobago»​។​



​រដ្ឋធានី​នៃ​ប្រទេស​នេះ គឺ «​ព័រ​អេ​ស្ប៉ា​ញ​» ដែល​ចេញពី​ភាសា​បារាំង​ថា «Port d’Espagne» និង​ពី​ភាសា​អង់គ្លេស «Port of Spain»​។ Port មានន័យថា «​កំពង់ផែ​» ប៉ុន្តែ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ កំណត់​ឲ្យ​សរសេរ «​ព័រ​» (Port) ដោយ​មិនមាន​ការបកប្រែ​នោះឡើយ​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com