ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ញ៉ាំ​អាហារ​យឺតៗ​សោះ អាចជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​!!!
04, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​តែងតែ​ញ៉ាំ​អាហារ​លឿនៗ និង​គ្មាន​ការប្រុងប្រយ័ត្ន​ឡើយ ដែល​វា​អាច​នាំ​ឲ្យ​ធាត់​ឡើង​ទម្ងន់ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​បាន​។ ញ៉ាំ​អាហារ​យឺតៗ​ប្រហែលជា​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយ ដោយសារតែ​វា​អាច​ផ្តល់​ជា​ប្រយោជន៍​មួយចំនួន​ដល់​សុខភាព ហើយក៏​ជួយ​សម្រក​ទម្ងន់​ថែមទៀត​។


​ញ៉ាំ​អាហារ​យឺតៗ​អាចជួយ​កុំ​ឲ្យ​ញ៉ាំ​ច្រើន​បាន​
 
​ការ​ឃ្លាន​អាហារ និង​ការ​ញ៉ាំ​អាហារ​ត្រូវបាន​គ្រប់គ្រង​យ៉ាងខ្លាំង​ដោយ​អ័រម៉ូន​។ ក្រោយពី​ញ៉ាំ​អាហារ​រួច ពោះវៀន​នឹង​បញ្ឈប់​ការបញ្ចេញ​អ័រម៉ូន Ghrelin ដែល​អាច​គ្រប់គ្រង​ការ​ឃ្លាន​អាហារ​បាន ខណៈពេលដែល​ជួយ​បញ្ចេញ​អ័រម៉ូន​ដែល​បញ្ជាក់ថា ញ៉ាំ​ឆ្អែត​ហើយ​។ អ័រម៉ូន​ទាំងនេះ​នឹង​ប្រាប់​ខួរក្បាល អ្នក​បាន​ញ៉ាំ​អាហារ​រួច បន្ថយ​ការ​ឃ្លាន និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត និង​ជួយ​ឈប់​ញ៉ាំ​អាហារ​ទៀត​។ យ៉ាងណាមិញ ដំណើរ​ការណ៍​មួយ​នេះ​ស៊ីពេល​ប្រហែល ២០​នាទី ដូច្នេះ​ការបន្ថយ​ល្បឿន​នៃ​ការ​ញ៉ាំ​អាហារ​នឹង​ជួយ​ឲ្យ​ខួរក្បាល​បញ្ជូន​សញ្ញា​នេះ​បាន​យ៉ាង​ល្អ​។ 
 
​ញ៉ាំ​អាហារ​យឺត​អាច​បង្កើន​អ័រម៉ូន​ឆ្អែត​កាន់តែខ្លាំង​
 
​ការ​ញ៉ាំ​អាហារ​លឿន​ពេក​ច្រើនតែ​នាំ​ឲ្យ​ញ៉ាំ​ច្រើនៗ​ជ្រុល ដោយសារតែ​ខួរក្បាល​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​សញ្ញា​ថា​ឆ្អែត​។ ក្រៅពីនេះ ការ​ញ៉ាំ​យឺតៗ​ត្រូវបាន​គេ​បង្ហាញថា អាច​បន្ថយ​ចំនួន​អាហារ​ដែល​ត្រូវ​ញ៉ាំ ដោយសារតែ​ខួរក្បាល​កំពុងតែ​កើនឡើង​ចំនួន​អ័រម៉ូន​ឆ្អែត​ហើយ​។ ការស្រាវជ្រាវ​ផ្សេងទៀត​បានបង្ហាញ​ថា មនុស្ស​វ័យក្មេង​ដែល​ធាត់​ជ្រុល​គឺមាន​ចំនួន​អ័រម៉ូន​ឆ្អែត​ខ្ពស់​នៅពេល​ពួកគេ​ញ៉ាំ​អាហារ​កាន់តែ​យឺត​។ 
 
​ញ៉ាំ​អាហារ​យឺត​អាច​បន្ថយ​ការ​ញ៉ាំ​ច្រើន​
 
​ក្នុងការ​សិក្សា​មួយ​បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​ទម្ងន់​ធម្មតា ឬ​ធាត់​ជ្រុល​បាន​ញ៉ាំ​អាហារ​ខុសៗ​គ្នា​។ មនុស្ស​ទាំងពីរ​ក្រុម​នេះ​បាន​ញ៉ាំ​កាឡូរី​តិចតួច​ក្នុង​អាហារ​ដែល​ញ៉ាំ​យឺត ថ្វីបើ​ភាពខុសគ្នា​ឃើញតែ​ទៅលើ​ក្រុមមនុស្ស​មាន​ទម្ងន់​ធម្មតា​ប៉ុណ្ណោះ​។ អ្នកចូលរួម​សិក្សា​ទាំងអស់​ក៏មាន​អារម្មណ៍​ឆាប់​ឆ្អែត​រយៈពេល​យូរ​ក្រោយពី​ញ៉ាំ​អាហារ​កាន់តែ​យឺត​។ 
 
​ការ​ញ៉ាំ​អាហារ​យឺត​ជំរុញ​ដល់​ការ​ទំពារ​អាហារ​កាន់​តែមាន​ប្រសិទ្ធភាព​
 
​ដើម្បី​ញ៉ាំ​អាហារ​យឺត អ្នក​ត្រូវតែ​ទំពារ​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ​មុននឹង​លេប​។ រឿងនេះ​នឹង​ជួយ​បន្ថយ​ការ​ញ៉ាំ​អាហារ និង​សម្រក​ទម្ងន់​បាន​។ តាមពិតទៅ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា អ្នក​ដែលមាន​បញ្ហា​ទម្ងន់​ច្រើនតែ​ញ៉ាំ​ទំពារ​អាហារ​មិនសូវ​បាន​ច្រើន​ដូច​អ្នកមាន​ទម្ងន់​ធម្មតា​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​មាន​ទម្លាប់​ទំពារ​អាហារ​បាន​កាន់តែច្រើន អាចធ្វើ​ឲ្យ​អ្នក​រីករាយ​នឹង​ការ​ញ៉ាំ​អាហារ​កាន់តែខ្លាំង​។ ការសិក្សា​មួយទៀត​បាន​រកឃើញថា ការចំណាយ​ពេល​ទំពារ​អាហារ​បាន ៣០​វិនាទី​អាច​បន្ថយ​ការ​ឃ្លាន​អាហារ​នៅពេល​ក្រោយៗ​ទៀត​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com