ជាតិ
សង្គមជាតិ
ចិន១៥០នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ក្រោយប្រព្រឹត្តអំពើជំរិតទារប្រាក់តាមអ៊ីនធឺណិត រូបភាពពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
× អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនជនជាតិចិន១៥០នាក់ ចេញពីកម្ពុជា នៅថ្ងៃទី២៨សីហា ឆ្នាំ២០១៩ ដោយសារតែពួកគេ រួមគ្នាប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ដែលហៅថា Voice over Internet Protocol (VoIP)។
ជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក ដោយក្នុងនោះ សមត្ថកិច្ច ចាប់បាន១៨នាក់ នៅខេត្តកំពង់ស្ពឺ និង ចាប់បាន១៣២នាក់ នៅខេត្តព្រះសីហនុ។ ចំណោមជនជាតិទាំង១៥០នាក់នោះ មានស្រី១២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com