COVID-19
អន្តរជាតិ
អារ៉ាប៊ីសាអូឌីត ជាប្រទេសទី៧០ដែលតេស្តឃើញអ្នកឆ្លង COVID-19
× ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ បានអះអាងពីការពិនិត្យឃើញអ្នកជំងឺកូរ៉ូណាវីរុស (COVID-19) ករណីដំបូងនៅក្នុងប្រទេសរបស់ខ្លួន។ យោងតាមការផ្សាយរបស់ CNN អ្នកជំងឺជាបុរសជនជាតិអារ៉ាប៊ីសាអូឌីតផ្ទាល់ ដែលទើបវិលត្រឡប់ពីអ៊ីរ៉ង់ និងឆ្លងកាត់តាមបារ៉ែន។
ករណីនេះ នាំឲ្យអារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសទី៧០ដែលរកឃើញអ្នកឆ្លង COVID-19។ ករណីនៅចិន ត្រូវបានរាប់បញ្ចូលទាំងហុងកុង ម៉ាកាវ និងតៃវ៉ាន់ រីឯចក្រភពអង់គ្លេស មានករណីនៅអង់គ្លេស អៀរឡង់ខាងជើង វេលស៍ និងស្កុតឡែន។
ប្រទេស៦៩កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី និងហ្ស៊កដានី។
-អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា និងព័រទុយហ្គាល់។
អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ។
អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី។
អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក៕
© រក្សាសិទ្ធិដោយ thmeythmey.com