COVID-19
ជាតិ
មានលេខ២០ខ្សែទៀតដើម្បីសួរពី COVID-19 ក្នុងករណីលេខ១១៥ រអាក់រអួល
× ភ្នំពេញ៖ ប្រជាពលរដ្ឋ អាចហៅទូរសព្ទទៅកាន់លេខទាំង២០ខ្សែ របស់គ្រូពេទ្យផ្ទាល់ ជំនួសលេខ១១៥ ដើម្បីរង់ចាំផ្តល់ព័ត៌មាន និងឆ្លើយឆ្លងរាល់ការសង្ស័យទាំងឡាយណាពាក់ព័ន្ធនឹង COVID-19។
ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយសារមានការហៅចូលទូរសព្ទពីប្រជាពលរដ្ឋ ទាក់ទិននឹងជំងឺ COVID 19 ទៅកាន់លេខ១១៥ ច្រើនពេក ទើបធ្វើឲ្យប្រព័ន្ធទូរសព្ទមិនអាចដំណើរការបាន ។
ដូច្នេះ ប្រជាពលរដ្ឋ អាចហៅទូរសព្ទ២០ខ្សែផ្សេងទៀត រួមមាន ០៧៧ ៨៦៩ ២១៤ , ០៧៧ ២០១ ៦៥៣ , ០៧៧ ៣៩០ ៥៩២, ០៨៩ ២៣៣ ៨៤៧, ០១៧ ៨៥២ ០៩២, ០១៧ ៩៧៥ ២៨០, ០១៧ ៨៥១ ៧៧៣, ០១៧ ៨៧៣ ២៦៦, ០១៧ ៩៤៧ ៣៩០, ០១២ ៦១២ ០០៥, ០១២ ៧៦៦ ៤៦២, ០១២ ៩៥៨ ១៧៩, ០៩៩ ៩៦៦ ៧៧៩, ០៩៩ ៦២៩ ២១៤, ០១១ ២០២០២៩, ០១៦ ៧៦៦ ៧៥២, ០៧៨ ៩៩០ ៥៦៦, ០១២ ៩៣៩ ២៨៧, ០១២ ៦៩០ ០០៨, និង ០១២ ៤៥៤ ៥២៦៕
© រក្សាសិទ្ធិដោយ thmeythmey.com