COVID-19
អន្តរជាតិ
ម្ចាស់ពានណូបែលសន្តិភាព និងជាអតីតប្រធានាធិបតីហ្វាំងឡង់ ឆ្លង COVID-19 ![លោក Martti Ahtisaari អតីតប្រធានាធិបតីហ្វាំងឡង់ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រូបភាព Tomas Whitehouse](https://image.thmeythmey.com/pictures/2020/03/24/a1.jpg)
លោក Martti Ahtisaari អតីតប្រធានាធិបតីហ្វាំងឡង់ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រូបភាព Tomas Whitehouse
×![]()
អតីតប្រធានាធិបតីហ្វាំងឡង់Martti Ahtisaari ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុក ជំងឹរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការអះអាងរបស់ការិយាល័យប្រធានាធិបតីហ្វាំងឡង់នាថ្ងៃទី ២៤ ខែមីនា។
ជាប្រធានាធិបតីហ្វាំងឡង់ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០០ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០៨ លោក Martti Ahtisaari ត្រូវបានគេរកឃើញថាមានផ្ទុកCOVID-19 នាថ្ងៃទី២៣ ខែមីនា។ ប៉ុន្តែស្ថានភាពសុខភាពរបស់លោកពេលនេះ មានភាពល្អប្រសើរនៅឡើយទេ។ យ៉ាងណាក៏ដោយការិយាល័យប្រធានាធិបតីមិនបានបញ្ជាក់ថាទេ ថាតើលោកឆ្លងកូរ៉ូណាវីរុសមកពីប្រភពណានោះឡើយ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ហ្វាំងឡង់ មានCOVID-19 សរុប ៧០០ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយ ១០ករណី៕
![](https://image.thmeythmey.com/pictures/2020/03/24/a2.jpg)
លោក Martti Ahtisaari អតីតប្រធានាធិបតីហ្វាំងឡង់ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រូបភាព Tomas Whitehouse
Tag:
ហ្វាំងឡង់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com