COVID-19
ជាតិ
ប្តី​ប្រពន្ធ និង​កូន​១១​ខែ ដែល​ជាប់គាំង​នៅ​ព្រលានយន្តហោះ​សេ​អ៊ូ​ល នឹង​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៨ ឧសភា​
06, May 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ប្តី​ប្រពន្ធ និង​កូន​អាយុ​១១​ខែ ដែល​ជាប់គាំង​នៅ​ព្រលានយន្តហោះ​អ៊ី​ឆន់​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​នោះ នឹង​អាច​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៨ ឧសភា​។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ។​


 
​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ប្តី​ប្រពន្ធ និង​កូន ដែល​អាច​ត្រឡប់​កម្ពុជា​វិញ​បាន​នេះ ក្រោយពី​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​អន្តរាគមន៍​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​កូរ៉េ ។ 
 
​ប្តី​ប្រពន្ធ និង​ទារក​អាយុ​១១​ខែ​នេះ បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក ហើយ​ជាប់​នៅ​ព្រលានយន្តហោះ​អ៊ី​ន​ឆន់​សេ​អ៊ូ​ល ដោយសារតែ​ការ​រឹតបន្តឹង​ក្នុងការ​ធ្វើដំណើរ​ក្នុង​កាលៈទេសៈ COVID-19  កាលពី​ថ្ងៃទី​៣ ឧសភា​កន្លងមក​។​
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com