ជាតិ
​អ្នក​ទៅលេង​កោះ​ទ្រង់​នៅ​ខេត្តក្រចេះ អាច​ជិះ​កង់ រទេះគោ ឬ​រទេះសេះ​តាម​ជម្រើស​ខ្លួន​
05, Jul 2020 , 8:59 pm        
រូបភាព
​ដោយ​៖ ជឿន ស្រី​ណ​យ​

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ ដែលមាន​ឆ្នេរ​ខ្សាច់​សក្បុស មាន​ទីតាំង​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ ទល់មុខ​ទី​រួម​ខេត្តក្រចេះ​ទិស​ខាងលិច​ប្រមាណ ១​គីឡូម៉ែត្រ​។ កោះ​ទ្រង់ ជា​កោះ​មួយ​ដែលមាន​ឆ្នេរ​ខ្សាច់​សក្បុស អម​ទៅដោយ​ទឹកទន្លេ​ថ្លា​ឆ្វង់ និង​មាន​ប្រវែង​កោះ​រហូតដល់ ៤.៥​គីឡូម៉ែត្រ​។​ ​«​កោះ​ទ្រង់​ក៏​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​បាន​យ៉ាងច្រើន​ផងដែរ​ក្នុង​ខេត្តក្រចេះ​»​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។​

 
 
​នក​ទេសចរណ៍​ដែល​ទៅ លេង​កម្សាន្ត​នៅ​សហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ អាច​ជួល​កង់ រទេះគោ ឬ​រទេះសេះ ជិះ​កម្សាន្ត​ជុំវិញ​សហគមន៍​។​
 
​កោះ​ដែល​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ​នៃ​ក្នុង​ខេត្តក្រចេះ​មួយ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដោយសារ​សម្រស់​នៃ​ឆ្នេរ​ខ្សាច់​សក្បុស វែង​អន្លាយ អម​ជាមួយ​ទឹង​ទន្លេមេគង្គ​ថ្លា​ឆ្វង់​។​
 
 
​ពេលទៅដល់​កោះ​ទ្រង់ ទេសចរ​អាច​ជ្រើសរើស​មធ្យោបាយ​ដំណើរ​កម្សាន្ត​នៅតាម​សហគមន៍ តាមរយៈ​ការជួល​កង់​ជិះ អាច​ជិះរ​ទេៈ​គោ ឬ​រទេះសេះ ។ ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​បោះតង់​នៅលើ​ឆ្នេរ​ខ្សាច់ ជិះទូក​កៃ​យ៉ាក់ ងូតទឹក​លេង​កម្សាន្ត ជាពិសេស​នៅ​ចន្លោះ​ម៉ោង ៤​ទៅ​ម៉ោង​៥ ល្ងាច នៅពេល​ថ្ងៃ​លិច​កាន់តែ​ត្រជាក់ ពីព្រោះ​ថ្ងៃ​លិច នៅ​ទិស​ខាងលិច ហើយ​កោះ​ទ្រង់​បែរមុខ​ទៅ​ទិសខាងកើត វា​ប្រៀបដូចជា​ឆ័​ត្រ​ដែល​បាំង​កម្ដៅ​ព្រះអាទិត្យ​មិន​ឲ្យ​ជះ​មកកាន់​កោះ​ទ្រង់​មួយ​នេះ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​។​


 
​បើតាម​ការរៀបរាប់រ​ប​ស់លោក ចាន់ សុគ​ន្ធី កោះ​ទ្រង់​ដែល​ស្ថិតក្នុង​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ បាន​បង្កើតឡើង​ក្នុង​ខែ ឧសភា ឆ្នាំ​២០០៨ អាច​ទទួលបាន​ភ្ញៀវទេសចរ​មិន​ក្រោម ២០០០​នាក់​ទេ នៅក្នុង​រដូវចូលឆ្នាំ​ខ្មែរ​៕


 
​សម្រាប់​ព័ត៌មាន​ទេសចរណ៍ កសិកម្ម និង​អាជីវកម្ម​ពី​តាម​បណ្តា​រាជធានី​ខេត្ត សូម​ចូលទៅ​កាន់ www.thmeythmey25.com


© រក្សាសិទ្ធិដោយ thmeythmey.com