អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈបែបណា ដែលពុទ្ធបរិស័ទនិយមយកទៅប្រគេនព្រះសង្ឃ នារដូវភ្ជុំបិណ្ឌបែបនេះ? ![](https://image.thmeythmey.com/pictures/2020/09/11/untitled-19.jpg)
×![]()
ពុទ្ធបរិស័ទខ្មែរខ្លះ បានរៀបចំចង្ហាន់ ភេសជ្ជៈ និងសាដក និងខ្លះទៀតកំពុងត្រៀមទេយ្យទានទាំងនេះ ដើម្បីប្រគេនព្រះសង្ឃឧទ្ទិសដល់ញាតិរបស់ពួកគេដែលបានចែកឋានទៅផង និងដើម្បីព្រះសង្ឃឆាន់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផង។
ក្នុងចំណោមភេសជ្ជៈជាច្រើននៅលើទីផ្សារ ភេសជ្ជៈប៉ូវកម្លាំងហាក់ត្រូវប៉ាន់ខ្លាំង សម្រាប់ពុទ្ធបរិស័ទ ទិញយកទៅប្រគេនព្រះសង្ឃ ក្រោមមូលហេតុដ៏ពិសេស។
![](https://image.thmeythmey.com/pictures/2020/09/11/thumb2/wurk__1_.jpg)
លោកស្រី នន់ ពិសី អ្នកលក់ចាបហួយនៅម្តុំ ចំការដូង ដែលបានរៀបចំសាដក់សម្រាប់លក់ផងដែរនោះ បានឲ្យដឹងថា៖ «អ្នកទិញភាគច្រើនទិញទឹកសុទ្ធ ជាមួយភេសជ្ជៈប៉ូវកម្លាំង ព្រោះអីគាត់គិតថា ព្រះសង្ឃសិងមិនគ្រប់ ហើយធ្វើការហត់ពេញមួយថ្ងៃ។ ដល់អីចឹងទៅ គាត់ច្រើនតែទិញអីដែលប៉ូវកម្លាំង ផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់ព្រះសង្ឃ ព្រោះថាប្រគេនទៅ ព្រះអង្គដឹងតែឆាន់ហើយ»។
ឆ្លើយតបនឹងសំនួរថា ហេតុអ្វីបានជាត្រូវទិញភេសជ្ជៈប៉ូវកម្លាំង ដើម្បីប្រគេនព្រះសង្ឃ លោក វ៉ាត វណ្ឌ អ្នកដំណើរដែលឈប់ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទាំងកេសៗ នៅឯទីតាំងលក់ប្រូម៉ូសិ នម្តុំផ្សារបឹងបៃតង បាននិយាយថា៖ «វើក WURKZ នេះ ខ្ញុំទិញទុកយកទៅវត្តខ្លះ និង ហូបខ្លួនឯងខ្លះ។ ទីមួយ ដោយសារព្រះអង្គអត់អាចឆាន់ល្ងាចទេ អីចឹងទៅ លោកក៏អស់កម្លាំងដែរ ព្រោះត្រូវងើបតាំងពីព្រឹកព្រហាម។ ទីពីរ ចង់ថាបើទិញវើក ទៅក៏ត្រូវម្យ៉ាងដែរ ព្រោះមានរង្វាន់ច្រើន បើព្រះអង្គគាស់ត្រូវ ខ្ញុំក៏ដូចជាបានបុណ្យបន្ថែមទៀតដែរ»។
![](https://image.thmeythmey.com/pictures/2020/09/11/thumb2/wurk__2_.jpg)
ទឹកគឺជាសារធាតុដ៏សំខាន់បំផុត ជួយទ្រទ្រង់ដល់សារពាង្គកាយរបស់មនុស្ស មិនថាគ្រហស្ថ ឬបព្វជិតនោះទេ។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជួយរក្សារតុល្យភាពទឹកក្នុងខ្លួន មិនថាអ្នកបំពេញការងារធ្ងន់ ឬ ស្រាល ហើយភេសជ្ជៈប៉ូវកម្លាំង ក៏បានក្លាយជាជម្រើសភេសជ្ជៈបន្ថែម ដែលមិនត្រឹមតែជួយបង្គ្រប់ជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្មារតី ទប់ទល់នឹងភាពងងុយ និងអស់កម្លាំងបានផងដែរ៕
![](https://image.thmeythmey.com/pictures/2020/09/11/thumb2/wurk__3_.jpg)
![](https://image.thmeythmey.com/pictures/2020/09/11/thumb2/wurk__4_.jpg)
![](https://image.thmeythmey.com/pictures/2020/09/11/thumb2/wurk__5_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com