អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Bahji និង​ក្រុមហ៊ុន DRVR ចូលរួម​មូលនិធិ​អាជីវកម្ម SADIF ដោយ​ពង្រីក​ចំនួន​វិនិយោគិន​រហូតដល់​ទៅ ១០​ក្រុមហ៊ុន​
22, Dec 2020 , 3:30 pm        
រូបភាព
​ភ្នំពេញ​៖​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាស​នៅថ្ងៃនេះ អំពី​វិនិយោគ​ចុងក្រោយ​បំផុត​របស់ខ្លួន​ទៅក្នុង​ក្រុមហ៊ុន Banhji ដែលជា​កម្មវិធី​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​ក្រុមហ៊ុន DRVR ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទិន្នន័យ​វិភាគ យានយន្ដ​ដឹក​ជ​ញ្ចូ​ន និង​យានយន្ត​ដឹក​អ្នកដំណើរ​។ 
 
​វិនិយោគិន​ទាំងពីរ បានធ្វើ​ឲ្យ​មូលនិធិ​អាជីវកម្ម​របស់ SADIF ពង្រីក​ខ្លួន​ជាមួយ​ដៃគូ​អាជីវកម្ម​ឌីជីថល​ឆ្នើមៗ​រហូតដល់​ទៅ ១០ ក្រុមហ៊ុន ដោយមាន​ក្រុមហ៊ុន​ដូចជា​៖ Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន GoGames ក្រុមហ៊ុន Sala Tech ក្រុមហ៊ុន Okra Solar ក្រុមហ៊ុន Sousdey និង​ក្រុមហ៊ុន Agribuddy​។​
 
​ទាក់ទង​នឹង​កា​រប​ញ្ជូ​ល​ក្រុមហ៊ុន​ទាំង​២​នេះ លោក គឹម បូរ៉ា ដៃគូ​របស់​ក្រុមហ៊ុន Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់គ្រង​មូលនិធិ SADIF បាន​ឲ្យ​ដឹងថា​៖ «​ការវិនិយោគ​របស់​យើង​ទៅលើ​ក្រុមហ៊ុន Banhji និង ក្រុមហ៊ុន DRVR បង្ហាញ​ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា ដែល​ជួយ​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ទាក់ទង​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​។ កម្មវិធី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Banhji មាន​គោលបំណង​កាត់បន្ថយ​គម្លាត​ហិរញ្ញវត្ថុ ដែល​សហគ្រាស​ខ្នាតតូច និង​មធ្យម​បាន​ជួបប្រទះ​នៅ​កម្ពុជា ដោយ​បង្កើន​ភាពជឿជាក់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន សហគ្រាស​ខ្នាតតូច និង​មធ្យម​។ កម្មវិធី Internet of Things និង​កម្មវិធី​វិភាគ​ទិន្នន័យ​របស់​ក្រុមហ៊ុន DRVR មាន​គោលបំណង​កាត់បន្ថយ​ការចំណាយ​លើ​ការគ្រប់គ្រង  និង​បង្ការ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ចំពោះ​សេវា​ដឹក​ជ​ញ្ចូ​ន​របស់​អតិថិជន​»​។​


 
​ក្រុមហ៊ុន Banhji ៖​កម្មវិធី​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​
 
Banhji គឺជា​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុង​ហិរញ្ញវត្ថុ​ទើប​បង្កើត​ថ្មី ដែល​ទទួលបាន​ពានរង្វាន់ ផ្នែក​កម្មវិធី​ហិរញ្ញវត្ថុ និង​ប្រ​តិ្ត​ប​តិ្ត​ការដែល​ភ្ជាប់​ជាមួយ​អេកូឡូស៊ី នៃ​ប្រព័ន្ធ​ទូទាត់​នឹង​ហិរញ្ញវត្ថុ​។ ជាមួយនឹង​ចក្ខុវិស័យ ដើម្បី​ក្លាយជា​កម្មវិធី​ប្រ​តិ្ត​ប​ត្តិ​ការ​ហិរញ្ញវត្ថុ សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម ដំណោះស្រាយ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Banhji អនុញ្ញាត​ដល់​ក្រុមហ៊ុន សហគ្រាស​ខ្នាតតូច និង​មធ្យម ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​អាជីវកម្ម និង​ផ្តល់នូវ​ភាព​ច្នៃប្រឌិត​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ និង​ការផ្តល់​ប្រ​តិ្ត​ប​តិ្ត​ការ​ហិរញ្ញប្បទាន​ដើមទុន​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុន Banhji ចុះឈ្មោះ​អ្នកប្រើប្រាស់ សហគ្រាស​ខ្នាតតូច និង​មធ្យម ជាង ៤,០០០ នាក់ នៅក្នុង​កម្មវិធី​របស់​ខ្លួន​។​
 
​ក្រុមហ៊ុន Banhji បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ រួមមាន ការជួយ​សម្រួល​ដល់​ប្រាក់កម្ចី​មួយចំនួន​ដំបូង ដែល​មិនចាំបាច់​មាន​អ្នកធានា ដោយ​ប្រើ​ទិន្នន័យ​នៅក្នុង​កម្មវិធី របស់ខ្លួន​។​
 
​លោក ស៊ឹម ចាន់​គី​រី​រត្ន សហ​ស្ថាបនិក ក្រុមហ៊ុន Banhji បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​បង្កើត​ក្រុមហ៊ុន Banhji ជាមួយនឹង​បេសកកម្ម​មួយ​ដែល​អនុ​ញ្ញ​ត​សហគ្រាស​ខ្នាតតូច និង​មធ្យម ចូលរួម​ក្នុង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។ ក្នុង​មូលនិធិ SADIF យើង​បាន​ស្វែងរក​ដៃគូ ដែល​មិន​ត្រឹមតែ​ចែករំលែក​បេសកកម្ម និង​គុណ​តម្លៃ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មានបទពិសោធន៍ ដើម្បី​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​របស់​យើង​ផងដែរ ដូច្នេះ​យើង​អាចជួយ​បន្ថែមទៀត ដល់​អតិថិជន​នាពេល​បច្ចុប្បន្ន និង​អតិថិជន​ថ្មី​»​។​
 
​លោក ថូ​ម៉ាស់ ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា​៖ «​សហគ្រាស​ខ្នាតតូច និង​មធ្យម គឺជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មួយ និង​ជា​កត្តា​ជំរុញ​អត្រា​ការងារ​នៅ​កម្ពុជា ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​ភាព​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ក្រុមហ៊ុន Banhji បាន​បង្កើត​ដំណោះស្រាយ​ក្នុងស្រុក ដើម្បី​បម្រើ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម នៅ​កម្ពុជា ដើម្បី​បង្កើត​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់ ដោយហេតុនេះ នឹង​ជួយ​បង្កើន​ឱកាស​ហិរញ្ញប្បទាន​របស់​ពួកគេ​។ យើង​រីករាយ​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម តាមរយៈ​មូលនិធិ SADIF របស់​យើង​ទៅក្នុង​ក្រុមហ៊ុន Banhji»​។​
 
​នៅក្នុង​ដំណាក់កាល​នៃ​ការបញ្ចូល​ប្រាក់​មូលធន​នេះ មូលនិធិ SADIF កំពុង​ធ្វើ​សហ​វិនិយោគ​រួមគ្នា​ជាមួយ ដៃគូ​វិនិយោគិន​យុទ្ធសាស្ត្រ ក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​។​ក្រុមហ៊ុន Banhji  ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ហិរញ្ញវត្ថុ ឈានមុខ​គេ​ក្នុង​តំបន់​ពី ពានរង្វាន់​អាជីវកម្ម​ទើប​បង្កើត​ថ្មី ICT ល្អ​បំផុត​នៅ​កម្ពុជា ឆ្នាំ​២០១៨  និង​ត្រូវបាន​ទទួលស្គាល់​ជា អន្តរជាតិ​ពី ពានរង្វាន់​បច្ចេកវិទ្យា​ក្នុង​ហិរញ្ញវត្ថុ​ឆ្នើម​ទាំង ១០ ឆ្នាំ​២០១៦ ដោយ កម្មវិធី Startup BootCamp & A Leading Startup in ASEAN របស់​កម្មវិធី វេទិកា​សេដ្ឋកិច្ចពិភពលោក​។​
 
​ក្រុមហ៊ុន DRVR៖ ផ្គត់ផ្គង់​ទិន្នន័យ​វិភាគ​យានយន្ត ប្រចាំ​តំបន់​អាស៊ី 
​ក្រុមហ៊ុន DRVR គឺជា​ក្រុមហ៊ុន​វិភាគ​ប្រើប្រាស់​ទិន្នន័យ និង​កម្មវិធី IoT សម្រាប់​វិស័យ​ឧស្សាហកម្ម ធានារ៉ាប់រង​និង​យានយន្ត ហើយ​សម្រាប់​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​កង​នាវា រួមទាំង​នាវា​ធំៗ​។ ក្រុមហ៊ុន មាននៅ​ប្រទេស​អូស្ត្រាលី និង​មាន​ប្រ​តិ្ត​ប​ត្តិ​ការ​ក្នុងប្រទេស​ចំនួន ៥ រួមមាន ប្រទេស​ថៃ មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី​។  បច្ចុប្បន្ន  ក្រុមហ៊ុន DRVR មាន យានយន្ត​រាប់ពាន់​គ្រឿង ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ខ្លួន​។ អតិថិជន​សាជីវកម្ម របស់​ក្រុមហ៊ុន  DRVR  មួយចំនួន រួមមាន ក្រុមហ៊ុន National Car Rental ក្រុមហ៊ុន Tokio Marine និង​ក្រុមហ៊ុន NinjaVan​។ ប្រតិបត្តិការ​របស់ ក្រុមហ៊ុន DRVR បច្ចុប្បន្ន​តំណាង​ឲ្យ​យានយន្ត​ច្រើនជាង​៤ ម៉ឺន​គ្រឿង  ដែលមាន​សេវា​ទិន្នន័យ​វិភាគ ។​
 
​ក្រុមហ៊ុន DRVR បាន​បង្កើត​កម្មវិធី​ដំណោះស្រាយ ដែល​ភ្ជាប់​យានយន្ត​ជាមួយ ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ប្រើប្រាស់​កម្មវិធី IoT និង​ទិន្នន័យ​យានយន្ត​របស់​អ្នកបើកបរ​។ ទិន្នន័យ​ទាំងនេះ​នឹង​ត្រូវបាន​ប្រព័ន្ធ​កុំព្យូទ័រ យកមក​វិភាគ និង​ប្រែ​ក្លាយទៅជា​ចំណេះដឹង​ដែល​អាច​ប្រើប្រាស់​បាន​។ លើសពីនេះ​ទៀត ក្រុមហ៊ុន DRVR បាន​បង្កើត​ដំណោះស្រាយ​ដ៏​ពិ​សេសមួយ ដែល​ផ្តោតលើ​ការ​ស៊ើបរក​គ្រោះថ្នាក់ និង​ត្រួតពិនិត្យ​អាកប្បកិរិយា​បើកបរ របស់​អ្នកជិះ​ម៉ូតូ​។​
 



​លោក Charles Cheo អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន Forte Insurance ដែល​បាន​ចូលរួម​ជាមួយ​មូលនិធិ SADIF បាន​បន្ថែមថា​៖ «​ការវិភាគ​ទិន្នន័យ គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ផលិតផល ដែល​ប្រើប្រាស់​នឹង​ពឹងពាក់​លើ​ទិន្នន័យ និង​និតិ​វិធី    ទាមទារ​សំណង​ធានារ៉ាប់រង ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​ធានារ៉ាប់រង​។  ដោយ​បូក​បញ្ចូល​បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​របៀប​យើង​ធ្វើការ   យើង​ផ្តល់​សិទ្ធិអំណាច​ដល់​អតិថិជន​របស់​យើង​តាមរយៈ​បច្ចេកវិទ្យា និង​អនុញ្ញាតឱ្យ​ផ្លាស់ប្ដូរ​ឆាប់រហ័ស​ដោយ​ប្រើប្រាស់​ទិន្នន័យ​។ ដូច​នោះ ក្រុមហ៊ុន Forte ទន្ទឹង​រងចាំ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន DRVR ដើម្បី​អនុវត្ត​ដំណោះស្រាយ​សម្រាប់​អតិថិជន និង​ទីផ្សារ​របស់​យើង​»​។​
 
​នៅក្នុង​ដំណាក់កាល​នៃ​ការបញ្ចូល​ប្រាក់​មូលធន​នេះ មូលនិធិ SADIF កំពុង​ធ្វើ​សហ​វិនិយោគ​រួមគ្នា​ជាមួយ ក្រុមហ៊ុនវិនិយោគ​នៅ​អាស៊ី​ដ៏​ល្បីឈ្មោះ​មួយ និង​ក្រុមហ៊ុន Australian Angel Investment Group ដែលមាន​បទពិសោធន៍​។​
 
​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន DRVR លោក David Henderson បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន DRVR មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានទទួល​វិនិយោគ​នេះ និង​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​មូលនិធិ​SADIF​។ យើង​ទន្ទឹងរង់ចាំ ផ្តល់​ដំណោះស្រាយ​រួមគ្នា​នូវ ប្រព័ន្ធ​ដំណោះស្រាយ តេ​ឡេ​មា​ទិច (Telematics) ចល័ត​ដំបូងបង្អស់​ជាមួយ​ក្រុមហ៊ុន Forte និង​ក្រុមហ៊ុន Smart Axiata​។ ការវិនិយោគ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Forte នឹង​អនុញ្ញាត​ឲ្យ​យើង​ពង្រីក​សេវាកម្ម និង​ប្រតិបត្តិការ​របស់​យើង​ចូលទៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ផែនការ​ពង្រីក​ក្នុង​តំបន់​របស់​យើង​។ យើង​មើលឃើញ​សក្តានុពល​ដ៏​ធំធេង សម្រាប់​ការរីកចម្រើន មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅ​ទូទាំង​តំបន់​អាស៊ាន​ផងដែរ​»​។​
 
​ក្រុមហ៊ុន DRVR ក៏​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ល្អ​បំផុត ផ្នែក Best IoT Startup ក្នុង​ពិធី Rice Bowl អាស៊ាន (ASEAN Rice Bowl) ប្រទេស​ថៃ ឆ្នាំ ២០១៨ និង​ពានរង្វាន់ ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ល្អ​បំផុង នៅ​ប្រទេស​ថៃ (Best New Company at King Power Thailand) នៅ​ឆ្នាំ ២០១៩៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com