ជាតិ
សង្គមជាតិ
សក្តិ៣ម្នាក់ដែលបោះបង់ការងារ ត្រូវបានរដ្ឋមន្ត្រីបណ្តេញចេញពីក្របខណ្ឌ សម្តេច ស ខេង ថ្លែងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តប៉ៃលិន ជូនអ្នកស្រី បាន ស្រីមុំ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុវត្តវិន័យលើលោកអនុសេនីយ៍ឯក (សក្តិ៣) ឌុច ច័ន្ទរ៉ុង នាយរងផ្នែកគណនេយ្យការិយាល័យភស្តុភារ និងគណនេយ្យនាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ ក្នុងការអនុវត្តវិន័យនេះ គឺសម្តេចរដ្ឋមន្ត្រី បានសម្រេចបណ្តេញលោក ឌុច ច័ន្ទរ៉ុង ចេញពីក្របខ័ណ្ឌមន្ត្រីខណ្ឌនគរបាលជាតិតែម្តង។
ការបណ្តេញលោក ឌុច ច័ន្ទរ៉ុង ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ គឺធ្វើឡើងតាមរយៈប្រកាស ដែលសម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញតាំងពី២២ ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ តែទើបនឹងត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ យកទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គម នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ។ សម្តេចរដ្ឋមន្ត្រី បញ្ជាក់មូលហេតុក្នុងប្រកាសថា ការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិនេះ គឺដោយសារតែលោក ឌុច ច័ន្ទរ៉ុង «បោះបង់ចោលការងារ»។
បើតាមប្រកាសនោះ ប្រាក់បៀវត្សនិងរបបឧបត្ថម្ភផ្សេងរបស់លោក ឌុច ច័ន្ទរ៉ុង នឹងត្រូវកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២១តទៅ។ ផ្នែកតាមប្រកាសដដែល ការបណ្តេញចេញនេះ គឺយោងតាមសំណើររបស់អគ្គាធិការនៃអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ៕
Tag:
មន្ត្រីនគរបាល
បណ្តេញពីក្របខ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com