ជាតិ
សម្តេច ហ៊ុន សែន៖ លោក សាយ សំអាល់ ជា​រដ្ឋមន្ត្រី​តែម្នាក់​គត់​ដែល​ស្នើ​ផ្ទេរ​ការងារទៅ​ក្រសួងផ្សេង
25, Feb 2016 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នាពិធី​សម្ពោធទីតាំងក្រសួងបរិស្ថានថ្មី បាន​ថ្លែង​ការកោត​សរសើ​ចំពោះ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​បាន​ស្នើ​សុំ​ផ្ទេរ​ទៅ​ក្រសួង​ផ្សេង។



សម្តេច បាន​អះអាង​ថា បើគិត​តាំង​ពី​កាន់អំណាច​ជាង​៣០​ឆ្នាំ លោក សាយ សំអាល់​ គឺ​ជា​រដ្ឋមន្ត្រី​តែម្នាក់គត់​ដែល​បាន​ស្នើ​បែបនេះ ហើយ​នេះ​ជាផ្នែក​មួយនៃការ​ទម្រង់របស់​រដ្ឋាភិបាល ខណៈ​រដ្ឋមន្ត្រី​ផ្សេង​ឱបក្រសោប​ការងារ​តែម្នាក់​ឯង និងទុកឲ្យ​ការងារនៅ​ស្រម៉េម​ស្រម៉ាម។

សម្តេច បាន​លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ស្នើ​ឲ្យ​បែង​ចែក​ការងារ​រវាង​ស្ថាប័ន​អភិវឌ្ឍ​ និង​អភិរក្ស។ ទាក់​ទង​នឹងការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ក្រសួង​បរិស្ថាន​ត្រូវ​ផ្ទេទៅ​ក្រសួងកសិកម្ម រីឯការងារ​គ្រប់​តំបន់អភិរក្ស និង​ការពារនានា ក្រសួងកសិកម្ម​ត្រូវ​ផ្ទេទៅ​ក្រសួង​បរិស្ថានវិញ។ ក្រសួង​បរិស្ថាន ក៏​នឹងត្រូវ​ប្តូរឈ្មោះ​ទៅ​ជា «ក្រសួង​ធន​ធាន​ធម្ម​ជាតិ និង​បរិស្ថាន» ផង​ដែរ​ដើម្បី​សម​ស្របទៅ​នឹង​ទំហំការងារ​របស់​ស្ថាប័ន​មួយ​នេះ​។

ទាក់ទង​នឹងការបែងចែក​ការងារ និងទំនើបកម្ម​ស្ថាប័ន លោក គាត ឈន់ ជាអ្នក​ទទួល​បន្ទុក​រៀបចំ៕



Tag:
 លោក សាយ សំអាល់
  បរិស្ថាន
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com