ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បឹងកេត និងការពារជាតិ ទទួលបានជោគជ័យ២លើកជាប់ៗគ្នា
27, Feb 2016 ,
10:14 pm
រូបភាព
រូបថត៖ សហការផ្តល់ដោយ Masayori Ishikawa/KPTStudio
×
ដោយ:
រួបរួម
បឹងកេតអង្គរ និងក្រសួងការពារជាតិ បានទទួលជ័យជម្នះពីរជាប់ៗគ្នានៅដើមរដូវកាលក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦ ។ នាជំនួបនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ បឹងកេតបានបំបាក់វេស្ទើនភ្នំពេញ ៦-០ បន្ទាប់ពីក្រសួងការពារជាតិយកឈ្នះណាហ្គាវើល ១-០ ។
បឹងកេតអង្គរដែលទទួលបានចំណាត់ថ្នាក់លេខបីកាលពីរដូវកាលមុន រកបានរហូតដល់៤គ្រាប់លើវេស្ទើននារយៈពេល៣៣នាទីដំបូង ដែលសម្រចជាបន្តបន្ទាប់ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Gbenga Samuel, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី និងកីឡាករជប៉ុន Yuya Wada។
នៅតង់ទីពីរ វេស្ទើននៅតែបន្តប្រឹងប្រែងរកគ្រាប់បាល់បញ្ចូលទី។ ប៉ុន្តែវត្តមានរបស់ ចាន់ វឌ្ឍនាកា នៅនាទី ទី៦០ នាំឲ្យក្រុមដែលចេញពីសាកលវិទ្យាល័យមួយនេះ រងសម្ពាធកាន់តែខ្លាំង។ ពីរនាទីក្រោយពីបង្ហាញវត្តមាននៅទីលាន កីឡាករឆ្នើម និងម្ចាស់ស្បែកជើងមាសប្រចាំរដូវកាលមុន រកបាន១គ្រាប់ មុនពេលដែល Gbenga រកបានគ្រាប់ទី២នៅមុន៧នាទីមុនបញ្ចប់ការប្រកួត។
ដោយឡែកជំនួបគូដំបូងនៅពហុកីឡដ្ឋានជាតិដដែល ណាហ្គាវើលបានបើកការវាយលុកយ៉ាងខ្លាំង ប៉ុន្តែមិនអាចទម្លាយរនាំងការពាររបស់ក្រសួងការពារជាតិបានឡើយ ជាពិសេសភាពវ័យឆ្លាតរបស់អ្នកចាំទី អ៊ុំ សេរីរតន៍។ នៅនាទី ទី៦៤ ខ្សែប្រយុទ្ធកូរ៉េខាងជើង បាននាំលាភដល់ក្រុមកងទ័ព ជាមួយនឹងការតែតបាល់បញ្ចូលទីដ៏អស្ចារ្យ។
បន្ទាប់ពីភ្នំពេញក្រោន និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបញ្ចប់ការប្រកួតក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីកាលពីថ្ងៃសុក្រ បឹងកេតអង្គរ និងក្រសួងការពារជាតិឡើងឈរលើកំពូលតារាងដោយមាន៦ពិន្ទុពេញ។ ភ្នំពេញក្រោនមាន៤ពិន្ទុ ខណៈណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ និងវេស្ទើនភ្នំពេញ ទើបទទួលបាន១ពិន្ទុពីការប្រកួត២លើក។
នៅមុនជំនួបនៅថ្ងៃអាទិត្យ ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុមបឹងកេត Gbenga Samuel រកបានគ្រាប់បញ្ចូលទីសរុប៣គ្រាប់ស្មើ Booysen Shane របស់ភ្នំពេញក្រោន ខណៈខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong-ho រកបាន២គ្រាប់ស្មើ ភួង សុខសាណា ដែលជាមិត្តរួមក្រុម ស្មើ សុខ សំណាង និង Atuheire Kipson របស់ព្រះខ័នរាជស្វាយរៀង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
30 នាទី
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម