កីឡាជាតិ
ជាតិ
ស្វាយរៀង​-​តៃនិញ គ្រោង​បើក​ច្រកព្រំដែន​៤​បន្ថែមទៀត​
29, Jun 2016 , 11:58 am        
រូបភាព
រូបថត VNA
រូបថត VNA
ដោយ: ថ្មីៗ
​ខេត្តស្វាយរៀង និង​ខេត្ត​តៃនិញ​របស់​វៀតណាម បាន​ព្រមព្រៀងគ្នា​លើ​ការបើក​ច្រកព្រំដែន​ថ្មី​ចំនួន​៤​ទៀត ដើម្បី​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម និង​ការឆ្លង​ដែន​របស់​ពល​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA កាលពី​ថ្ងៃទី​២៧ ខែមិថុនា​។​

 
​ក្រៅពី​កិច្ច​ជំនួញ ច្រកទ្វារព្រំដែន​ចំនួន​៤​ដែល​គ្រោង​ដំណើរ​នោះ គឺ​ក្នុងទិសដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​ក្រៅពី​វិស័យ​ពាណិជ្ជកម្ម មានការ​ប្រយុទ្ធប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​ទំនិញ មនុស្ស អន្តោប្រវេសន៍​ខុសច្បាប់ និង​ការប្រឆាំង​អំពើ​ភេរវកម្ម​អន្តរជាតិ​ផងដែរ​។ ច្រកទ្វារ​ទាំងនោះ​រួមមាន Vam Trang Trau-​ដូង​, Long Phuoc-​ព្រៃ​តា​អី​, Phuoc Chi-​ប្រាសាទ និង Hoa Hiep-​ខ្សែ​ដែក​។​
 
VNA បាន​អះអាងថា អាជ្ញាធរ​មូលដ្ឋាន​ទាំងពីរ កំពុង​រង់ចាំ​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​រៀងៗ​ខ្លួន​លើ​ដំណើរការ​ច្រកទ្វារព្រំដែន​ទាំងនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com