ជាតិ
លោក ស៊ី ជិនពីង គ្រោងទស្សនកិច្ចកម្ពុជា នៅខែតុលា
28, Sep 2016 , 11:20 am        
រូបភាព
សម្ដេច ហ៊ុន សែន ជួបលោក ស៊ី ជិនពីង ក្នុងក្រុងប៉េកាំង កាលពីឆ្នាំ២០១៤
សម្ដេច ហ៊ុន សែន ជួបលោក ស៊ី ជិនពីង ក្នុងក្រុងប៉េកាំង កាលពីឆ្នាំ២០១៤
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) គ្រោងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នៅក្នុងខែតុលានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានជាតិកម្ពុជា (AKP)។



លោក ស៊ី ជិនពីង គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា​នៅខែតុលានេះ ដោយទស្សនកិច្ចនេះធ្វើឡើងក្នុងគោលដៅ​ពង្រឹងកិច្ចសហប្រ​តិបត្តិការ​រវាង​កម្ពុជានិងចិន។ ​លោក​ ស៊ី ជិនពីង ធ្លាប់​អញ្ជើញមក​ទស្ស​នកិច្ច​នៅកម្ពុជា​ម្តង​ដែរ​នៅចុងឆ្នាំ​២០០៩ ក្នុងពេល​​លោក​បំពេញ​ការងារ​ជាអនុ​ប្រធានាធិបតី​ចិន។

ព័ត៌មានស្តីពីគម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតីចិន​មក​កម្ពុជា​ ត្រូវបាន​បង្ហើបឲ្យដឹង​ក្រោយពីមានជំនួប​រវាង​សម្តេច​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុរដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន លោក Wang Xiaohong នារសៀល​ថ្ងៃ​ទី​២៧​ខែកញ្ញា​៕


© រក្សាសិទ្ធិដោយ thmeythmey.com