អន្តរជាតិ
​​ព្រះ​​​ម​ហា​ក្ស​ត្រ​ថៃ​សោ​យ​ទិ​វ​ង្គ​ត​ហើ​យ​.​.​.​​
13, Oct 2016 , 6:54 pm        
រូបភាព
ប្រភពរូបថត៖ The Nation
ប្រភពរូបថត៖ The Nation
ដោយ: ថ្មីៗ
 ព្រះមហាក្សត្រ​ថៃ​ព្រះ​ចៅ​ភូមិបុល អាប់​ដុល​យ៉ា​ដេ​ត បាន​សោយ​ទិវង្គត​ហើយ​។ ​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​រាជវាំង​ថៃ​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation ។ ការប្រកាស​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​ថៃ​នេះ ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា​ទ្រង់​សោយ​ទិវង្គត​របស់​ទ្រង់​។​


ព្រះ​ចៅ​ភូមិបុល អាប់ដុល​យ៉ា​ដេ​ត បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ ៨៩ ព្រះវស្សា ហើយ​ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ​ដែល​កាន់តំណែង​យូរ​ជាងគេ​លើ​ពិភពលោក​។ ការប្រកាស​ព័ត៌មាន​ស្តីពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​អង្គ​នេះ​ធ្វើ​ឡើ​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​មាន​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ពី​ការ​សោយ​ទិវង្គត​របស់​ទ្រង់​។​
 
 ម្សិលមិញ​នេះដែរ​ហើយ​គេ​ឃើញ​មានការ​ជួបជុំគ្នា​នៃ​សែ​រាជ្យ​វង្ស​ថៃ និង​មានការ​បួងសួង​សុំ​ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះរាជសុខភាព​ប្រសើរឡើង​វិញ​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា ព្រះរាជសុខភាព​ព្រះអង្គ​ជារួម​នៅ​មិនទាន់​ត្រឡប់​មករក​ភាពប្រក្រតី​វិញ​ឡើយ ហើយ​សម្ពាធ​ឈាម​ធ្លាក់ចុះ ហើយ​ទ្រង់​ដកដង្ហើម​ញាប់​ខ្លាំង​ផងដែរ​។ 
 
 ព្រះ​ចៅ ភូមិបុល អាប់​ដុល​យ៉ា​ដេ​ត បានប្រសូត​នៅ​ឆ្នាំ ១៩២៧ ទីក្រុង Cambridge នៃ​រដ្ឋ Massachusetts បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ ១៩៤៦ បន្ទាប់ពី​បងប្រុស​របស់​ទ្រង់ Ananda Mahidol សោយ​ទិវង្គត​៕

© រក្សាសិទ្ធិដោយ thmeythmey.com