ចាប់ពី​ថ្ងៃទី​១២​ខែមករា តម្លៃ​ប្រេងសាំង​បន្ត​កើនឡើង​បន្តិចទៀត​!
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


ជាតិ, សេដ្ឋកិច្ច
ចាប់ពី​ថ្ងៃទី​១២​ខែមករា តម្លៃ​ប្រេងសាំង​បន្ត​កើនឡើង​បន្តិចទៀត​!
អត្ថបទ : ញ៉ុង​ ហេង       January-11-2017, 9:59 pm         5060
រូបភាព
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១​ខែមករា​ឆ្នាំនេះ បន្ត​កើនឡើង​បន្តិចទៀត​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ស៊ុប​ពែរ​ឡើងថ្លៃ​ដល់ ៣៨៥០​រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​ថ្លៃ ៣៧៥០​រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​ថ្លៃ ៣៤៥០​រៀល​ក្នុង​១​លីត្រ​។


​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ម្ចាស់​ស្ថានីយ​ទាំងអស់​ត្រូវ​អនុវត្តតាម​៕

Tag:
 ប្រេងឥន្ធនៈ​
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានដែលទាក់ទង
1 month - 1780
3 week - 6603
ព័ត៌មានចម្រុះ
4 hrs - 18804
​លោក ជួន សុវណ្ណ បាន​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដដែលៗ ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​។  ក្រៅពី​ព្រមាន​បែបនេះ លោក ជួន សុវណ្ណ ក៏​រំឭក​មន្ត្រី​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសង​ដែរ​។​
5 hrs - 767
​ភ្នំពេញ​៖ អង្គការ​Global Witness បាន​លើកឡើងថា អង្គប្រជុំ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស មិនគួរ​ផ្ដល់​វេទិការ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា ចូលរួម​ស្វែងរក​ដៃគូរ​វិនិយោគ​អន្តរជាតិ​ថ្មី​នោះទេ​។ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សម្តី​របស់​អង្គការ Global Witness ថា ជាការ​ញុះញង់​អន្តរជាតិ ដើម្បី​បំផ្លាញ​សេចក្ដីសុខ​ប្រទេស​កម្ពុជា ។
6 hrs - 350
​ជនជាតិ​វៀតណាម​ចំនួន​ ៦២នាក់ (​ស្រី​១​នាក់​)​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្ត​ម​ណ្ឌ​គិរី កាលពី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។
6 hrs - 1264
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែមករា​នេះ​។ ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ដោយសារ​ការជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។
7 hrs - 1270
​សៀមរាប​៖ ស្ពាន​បណ្តែត​ទឹក​នៅ​កសិណ​អង្គរវត្ត កំពុងដំណើរការ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ស្ពាន​បណ្តែត​ទឹក​នេះ​គឺ​សង់​ឡើង​ដើម្បី​ជំនួស​ចរាចរណ៍​ស្ពាន​ហាល​ខាងលិច​អង្គរ ដែល​គ្រោង​បិទ​ការដ្ឋាន​ដើម្បី​ជួសជុល​។ តាម​អ្នកបច្ចេកទេស ស្ពាន​បណ្តែត​ទឹក​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ពាន់​ក្នុងពេល​តែមួយ​។​

19 Jan 2017