COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ ឡើងដល់១០១លាននាក់ ដោយអ្នកស្លាប់ជាង២.១៨លាននាក់
28, Jan 2021 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
ករណីកូវីដ-១៩ ទូទាំងពិភពលោក ឡើងដល់ជាង១០១លាននាក់ ដែលក្នុងនោះអ្នកស្លាប់មានជាង២.១៥លាននាក់ និងសះស្បើយជាង៧៣.៣២លាននាក់។ ១៩ប្រទេស មានករណីឆ្លងលើសពី១លាននាក់។



គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក មានជាង២៦.១៦លានករណី ឥណ្ឌាជាង១០.៧លាន ប្រេស៊ីលជាង៩លាន រុស្ស៊ី ជាង៣.៧៧លាន ចក្រភពអង់គ្លេសជាង៣.៧១លាន និងបារាំង ៣.១លាន។

ប្រទេសដែលមានករណីជាង២លានរួមមាន អេស្ប៉ាញ អ៊ីតាលី តួកគី អាល្លឺម៉ង់ និងកូឡុំប៊ី រីឯ អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អ៊ុយក្រែន ប៉េរូ និងឥណ្ឌូណេស៊ី ដែលមានជាង១លានករណីរៀងៗខ្លួន។

ហូឡង់ និងឆេក មានជាង៩០ម៉ឺនករណី កាណាដា រូម៉ានី និងស៊ីលី ជាង៧០ម៉ឺនករណី បែលហ្ស៊ិក ព័រទុយហ្គាល់ អ៊ីស្រាអែល និងអ៊ីរ៉ាក់ ជាង៦០ម៉ឺនករណី រីឯប្រទេសដែលមានជាង៥០ម៉ឺនករណី មានស៊ុយអែត ប៉ាគីស្ថាន បង់ក្លាដែស ហ្វីលីពីន និងស្វីស។

ក្នុងចំណោមអ្នកស្លាប់ជាង២.១៨លាននាក់ សហរដ្ឋអាមេរិក មានជិត៤៤ម៉ឺននាក់ ប្រេស៊ីលជាង២២ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ ម៉ិកស៊ិកជាង១៥ម៉ឺននាក់ និងចក្រភពអង់គ្លេសជាង១០ម៉ឺននាក់។

អ៊ីតាលី មានអ្នកស្លាប់ជាង៨៦០០០, បារាំងជាង៧៤០០០, រុស្ស៊ីជាង៧១០០០, អ៊ីរ៉ង់ជាង៥៧០០០, អេស្ប៉ាញជាង៥៧០០០, អាល្លឺម៉ង់ជាង៥៥០០០, កូឡុំប៊ីជាង៥២០០០, អាហ្សង់ទីនជាង៤៧០០០, អាហ្វ្រិកខាងត្បូងជាង៤២០០០ និងប៉េរូជាង៤ម៉ឺននាក់។

១៨ប្រទេសទៀតក៏មានអ្នកស្លាប់ខ្ទង់ម៉ឺននាក់ផងដែរ ដែលក្នុងនោះឥណ្ឌូណេស៊ីមានជាង២៨០០០នាក់ និងហ្វីលីពីនមានជាង១ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com