COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា កើនចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩
29, Jan 2021 , 9:48 am        
រូបភាព
ដោយ: រួបរួម
តួលេខអ្នកស្លាប់ដោយសារកូវីដ-១៩ នៅតំបន់អាស៊ីអាគ្នេយ៍ កើនឡើងជិត២លានករណី ដែលក្នុងនោះជាង៤ម៉ឺននាក់ បានស្លាប់។ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅក្នុងតំបន់ ដោយករណីឆ្លង និងស្លាប់ កើនឡើងជាបន្តបន្ទាប់។

 
កាលពីម្សិលមិញ ឥណ្ឌូណេស៊ី ឆ្លងជាង១៣០០០ករណី និងស្លាប់៤៧៦នាក់ ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់ជាង១.០៣លាន និងស្លាប់ជិត៣ម៉ឺននាក់។ ហ្វីលីពីន ស្ថិតនៅលំដាបលេខ២ ដោយមានជិត៥២ម៉ឺនករណី និងស្លាប់ឡើងដល់ជាង១ម៉ឺននាក់។
 
ម៉ាឡេស៊ីមានករណីឆ្លងជាង៤នាក់ទៀត និងស្លាប់បន្ថែម១០នាក់ ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជិត២០ម៉ឺនករណី និងស្លាប់ជាង៧០០នាក់។ មីយ៉ាន់ម៉ា ដែលករណីឆ្លងជិត១៤ម៉ឺន ហើយអ្នកស្លាប់ឡើងដល់៣១០៣នាក់។
 
សិង្ហបុរី មានជិត៦ម៉ឺនករណី ស្លាប់២៩នាក់ ថៃកើន៧៥៦ករណីបន្ថែមទៀត ដោយចំនួនសរុបឡើងដល់ជាង១៦០០០ករណី និងស្លាប់៧៦នាក់។ វៀតណាម ចាប់ផ្តើមរាលដាលសារជាថ្មី ដែលធ្វើចំនួនអ្នកឆ្លងឡើងដល់១៥៦០នាក់ និងស្លាប់៣៥នាក់។
 
កម្ពុជា ឡើងដល់៤៦៣ករណី ព្រុយណេមាន១៨០ករណី (ស្លាប់៣នាក់) ទីម័រខាងកើតមាន៦៨ករណី និងឡាវ មាន៤៤ករណី។
 
គិតត្រឹមថ្ងៃនេះ តួលេខនៅលើពិភពលោកទាំងមូល មានជាង១០២លានករណី ក្នុងនោះស្លាប់ជាង២.១៩លាននាក់ និងសះស្បើយជាង៧៣.៨៤លាននាក់។ ១៩ប្រទេសមានករណីលើសពី១លាន ក្នុងនោះសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល មានចំនួនឆ្លង និងស្លាប់ច្រើនជាងគេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com