ជាតិ
សម្រស់​ទឹកធ្លាក់​តា​ដា នា​រដូវប្រាំង
29, Jan 2021 , 10:29 pm        
រូបភាព
​ដោយ​៖ ហុង ស្រី​ណា​

​ទឹកធ្លាក់​តា​ដា មាន​ទីតាំង​ស្ថិតនៅ ឃុំ​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូរ ខេត្តកំពត ដែលមាន​ចម្ងាយ ១៧​គីឡូរ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ តាមផ្លូវ​ទៅកាន់​រមណីយដ្ឋាន​នេះ ភ្ញៀវទេសចរ​អាច​លំហែ​អារម្មណ៍ គយគន់​សម្រស់​ព្រៃភ្នំ​ក្រាស់ ចម្ការ​ទុរេន ចម្ការចេក ចម្ការ​ទឹកដោះគោ រួមទាំង​ដំណាំ​ជាច្រើន​មុខ​ទៀត​។ ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល ប្រមាណ​១៥​នាទី ទៅ ២០​នាទី ដើម្បី​ឡើងទៅ​ដល់​ទឹកធ្លាក់​តា​ដា ដែលមាន​ទេសភាព​ធម្មជាតិ​ព្រៃភ្នំ​យ៉ាង​ស្រស់ត្រកាល លាយឡំ​ជាមួយ​សំឡេង​ទឹកធ្លាក់​ពីលើ​ភ្នំ មក​ប៉ះ​ជាមួយ​ផ្ទាំង​ថ្ម គួរ​ឲ្យ​ចង់​ងូត​ទឹ​ិ​ក​លេង​កម្សាន្ត​។​



​ពេលទៅដល់​ផ្លូវបត់​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​តា​ដា ភ្ញៀវទេសចរ​បរទេស​ម្នាក់​ត្រូវ​ចំណាយ​ថវិការ ១​ម៉ឺន​២​ពាន់​រៀល​។ ចំណែក​ភ្ញៀវ​ជាតិ ត្រូវ​៤​ពាន់​រៀល ម៉ូតូ ១​ពាន់​រៀល ឡាន​ទេសចរណ៍​៥​ពាន់​រៀល ឡានធំ​១​ម៉ឺន​រៀល និង ៥​ម៉ឺន​រៀល ដើម្បី​ថតរូប​អាពាហ៍ពិពាហ៍​៕ 
 
 សូម​អញ្ជើញ​ទស្សនា​ទេសភាព ទឹកធ្លាក់​តា​ដា ក្នុង​ឆ្នាំ​២០២១ ដូចតទៅ​៖





















Tag:
 ទឹកធ្លាក់​តា​ដា​
  ខេត្តកំពត​
© រក្សាសិទ្ធិដោយ thmeythmey.com