ជាតិ
សង្គមជាតិ
អាជ្ញាធរ​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​ជាង​៧​តោន និង​គ្រោងឆ្អឹង​មនុស្ស ពី​ទន្លេមេគង្គ នៃ​ខេត្តកំពង់ចាម
29, Jan 2021 , 4:04 pm        
រូបភាព
គ្រាប់​យុទ្ធ​ភណ្ឌដែល​ត្រូវបាន​អាជ្ញាធរ​ប្រទះឃើញនៅ​ក្នុង​​ទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រូបភាពពីលោក ម៊ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា

ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​កម្ចាត់មីន បាន​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង​៧​តោន និង​គ្រោងឆ្អឹង​មនុស្ស នៅក្នុង​ទន្លេមេគង្គ ស្ថិតនៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ នេះ​បើតាម​លោក ម៊ី សុភា មេបញ្ជាការ​កង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក នៃ​មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា​។​

​លោក ម៊ី សុភា បាន​បញ្ជាក់ថា គ្រាប់​យុទ្ធភណ្ឌ​ដែល​បាន​រុករក​ឃើញ​នេះ គឺ​នៅ​នាវា​មួយ​គ្រៅ ដែល​បាន​លិច​ក្នុង​បាតទន្លេ​មេគង្គ ជម្រៅ​ទឹក​ពី​២៥ ទៅ​៣០​ម៉ែត្រ កាលពី​សម័យ​សង្គ្រាម​នោះ គឺជា​ប្រភេទ​គ្រាប់​កាំំ​ភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ ៨១​មី​លី​ម៉ែត្រ និង​គ្រាប់​កាំំ​ភ្លើង​យន្ត​១២,៧​មី​លី​ម៉ែត្រ​របស់​អាមេរិក​។ ចំណែក​គ្រោងឆ្អឹង​មនុស្ស គឺ​អាជ្ញាធរ​បាន​រក​ឃើញតែ​ចំណែក​ខ្លះៗ ដែល​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​មនុស្ស​នោះឡើយ​។ 
 
«​គ្រោងឆ្អឹង​ហ្នឹង​ធំ ហើយ​វែង វា​ជា​គ្រោង​ឆ្អឹងភ្លៅ យើង​អត់​ទាន់​កំណត់​បាន​នៅឡើយ​ទេ​។​គ្រាន់តែ​យើង​បាន់​ស្មាន​ទៅ​ឆ្អឹង​មនុស្ស​ហ្នឹង​វា​វែង​ដែលមាន​កម្ពស់​ដល់​ទៅ​១៧០ ដល់​១៨០​ម៉ែត្រ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ម៊ី សុភា ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកជំនាញ​នឹង​បន្ត​ស្រាវជ្រាវ​អត្តសញ្ញាណ​លើ​គ្រោងឆ្អឹង​នោះ និង​រុករក​ចំណែក​គ្រោងឆ្អឹង​ជា​បន្តទៀត​ផងដែរ​។​

ឆ្អឹងមនុស្ស​ដែលត្រូវបាន​អាជ្ញាធររកឃើញនៅក្នុងទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រូបពី លោក ម៊ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា 

​លោក ម៊ី សុភា បាន​បញ្ជាក់ថា គ្រាប់​យុទ្ធភណ្ឌ និង​គ្រោងឆ្អឹង​នោះ គឺ​ត្រូវបាន​អ្នកជំនាញ​សិក្សា​ថា សល់​តាំងពី​សម័យ​ស៊ីវិល​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ រវាង​កងទ័ព​សេនាប្រមុខ​លន់នល់ ជាមួយនឹង​កងទ័ព​រំ​ដោះ​កម្ពុជា​ប្រជាធិបតេយ្យ​។ 
 
​បើតាម​លោក ម៊ី សុភា ប្រតិបត្តិ​ការរុករក និង​ប្រមូល​គ្រឿង​យុទ្ធភណ្ឌ​ក្នុង​បាតទន្លេ​មេគង្គ ក្នុង​ទំហំ​១៥០០​ម៉ែត្រ ស្មើនឹង​១៥០​ហិកតា​នោះ គឺ​ត្រូវបាន​អនុវត្ត​ឡើង​តាំងពី​ចុងខែ​តុលា ឆ្នាំ​២០២០ និង​បន្ត​រុករក​ទៀត​រហូតដល់​ខែឧសភា ឆ្នាំ​២០២១ នៅតាម​ដង​ទន្លេមេគង្គ​។​
 
​លោក ម៊ី សុភា បាន​និយាយថា មូល​ហេតុដែល​អាជ្ញាធរ​ប្រតិបត្តិ​ការប្រមូល​ឡើង​នេះ ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​មច្ឆជាតិ និង​មនុស្ស​។ លោក​បាន​ប្រាប់ថា​៖«​គ្រឿងផ្ទុះ​របស់​វា​ហ្នឹង​គឺ​សុទ្ធ​តែមាន​គ្រឿង​គីមី​ផ្សំ  ដែល​ស្ថិតនៅក្នុង​ទន្លេ​នោះ​ជិត​៥០​ឆ្នាំ​ហើយ នៅពេល​ណាមួយ​សារធាតុ​ទាំងអស់នោះ​នឹង​បំ​លែង និង​ប្រែប្រួល​។ អ៊ីចឹង អ៊ីចឹង​នៅពេល​សារធាតុ​គីមី​ហ្នឹង​ប្រតិកម្ម​ទៅ ត្រី មាន​សារធាតុពុល​នៅក្នុង​ខ្លួន​ដែរ​។ អ៊ីចឹង​ពលរដ្ឋ​បរិភោគ​ត្រី ប្រើប្រាស់​ទឹកទន្លេ​។ នៅពេលដែល​ពលរដ្ឋ​នេសាទ ឬ​ធ្វើ​សកម្មភាព​អ្វី​នៅក្នុង​បាតទន្លេ វា​ធ្វើ​ឲ្យ​នាំ​គ្រោះថ្នាក់​ដល់​ជីវិត​»​។ 
 
​បើតាម​លោក ម៊ី សុភា ចំពោះ​គ្រឿង​យុទ្ធភណ្ឌ និង​គ្រោងឆ្អឹង​មនុស្ស​នោះ នឹង​ត្រូវបាន​អាជ្ញាធរ​មីន​យកទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​សុវត្ថិភាព ដែល​ស្ថិត​នៅក្បែរ​កន្លែង​ប្រតិបត្តិ​រុករក ក្នុង​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដើម្បី​រង់ចាំ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​កម្ទេច​គ្រោង​យុទ្ធភណ្ឌ​នោះ​៕   

គ្រាប់​យុទ្ធ​ភណ្ឌដែល​ត្រូវបាន​អាជ្ញាធរ​ប្រទះឃើញនៅ​ក្នុង​​ទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រូបភាពពីលោក ម៊ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា

គ្រាប់​យុទ្ធ​ភណ្ឌដែល​ត្រូវបាន​អាជ្ញាធរ​ប្រទះឃើញនៅ​ក្នុង​​ទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រូបភាពពីលោក ម៊ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា

គ្រាប់​យុទ្ធ​ភណ្ឌដែល​ត្រូវបាន​អាជ្ញាធរ​ប្រទះឃើញនៅ​ក្នុង​​ទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រូបភាពពីលោក ម៊ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា
 
Tag:
 ​យុទ្ធភណ្ឌ​
 ​ទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com