COVID-19
ជាតិ
កូវីដ-១៩៖ ៥នាក់ទៀត ជាសះស្បើយ ខណៈមានម្នាក់ថ្មី ឆ្លង
30, Jan 2021 , 8:19 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យក្រសួង​សុខាភិបាល (រូប​ពី​ហ្វេសប៊ុកក្រសួង​សុខាភិបាល)
លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យក្រសួង​សុខាភិបាល (រូប​ពី​ហ្វេសប៊ុកក្រសួង​សុខាភិបាល)
អ្នកផ្ទុកជំងឺកូវីដ-១៨ ៥នាក់ទៀត បានជាសះស្បើយ ប៉ុន្តែ ក៏មានអ្នកឆ្លងថ្មីម្នាក់ ត្រូវបានរកឃើញដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។



អ្នកដែលឆ្លងជំងឺកូវីដ-១៩នោះ ជាស្ត្រីវ័យ៣៧ឆ្នាំ និងជាពលករខ្មែរនៅថៃ ដោយបានមកដល់កម្ពុជាវិញ កាលថ្ងៃទី១៥ មករា។ ស្រ្តីរូបនោះ មានអាសយដ្ឋាន នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបៃលិន។

ចំណែក ក្នុងចំណោមអ្នកដែលទើបជាសះស្បើយ៥នាក់ មាន៤នាក់ (ស្រ្តីទាំងអស់) ជាពលករខ្មែរមកពីថៃ ហើយម្នាក់ទៀត គឺជាបុរសជនជាតិជប៉ុន។

គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៤៦៤នាក់ តែបានជាសះស្បើយវិញ៤៤៣នាក់ ខណៈ២១នាក់ កំពុងបន្តព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com