COVID-19
ជាតិ
មកដល់ពេលនេះ ពលករមកពីថៃ៨៧នាក់ហើយដែលមានកូវីដ-១៩
01, Feb 2021 , 9:04 am        
រូបភាព
 រូបតំណាង៖ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល កំពុងយកសំណាកលើស្ត្រីជាពលករមកពីថៃម្នាក់។ រូបថត៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង
រូបតំណាង៖ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល កំពុងយកសំណាកលើស្ត្រីជាពលករមកពីថៃម្នាក់។ រូបថត៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង
ស្រ្តីខ្មែរម្នាក់ ដែលជាពលករមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩(COVID-19)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១កុម្ភៈ ការរកឃើញកូវីដ-១៩លើស្ត្រីរូបនេះ គឺបន្ទាប់ពីធ្វើតេស្តលើទី៣ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។



ពលករខ្មែរជាស្ត្រីខាងលើ ដែលបានកូវីដ-១៩នោះ មានវ័យ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពលកររូបនេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី១៥មករា ឆ្នាំ២០២១។

ការរកឃើញវិជ្ជមានកូវីដ-១៩លើស្រ្តីរូបនេះ បានធ្វើឱ្យកម្ពុជាកើននូវចំនួនអ្នកឆ្លងជំងឺនេះរហូតដល់៤៦៦នាក់ហើយ ដោយក្នុងនោះ មាន៨៧នាក់ គឺជាពលករខ្មែរ ដែលបានត្រលប់មកពីប្រទេសថៃ វិញ។

គិតត្រឹមថ្ងៃទី១កុម្ភៈ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា សរុប៤៦៦នាក់ មាន៤៤៣នាក់ បានជាសះស្បើយពីជំងឺនេះ និង២៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងនៅតាមមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com