ជាតិ
​ខែមករា កម្ពុជា​នាំចេញ​អង្ករ​ចំនួន ៣,៤​ម៉ឺន​តោន ថយ​ជាង​៣២​ភាគរយ
02, Feb 2021 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ខែមករា ដើមឆ្នាំ​២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៣៤,២៧៣​តោន ថយចុះ​៣២,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៥០,៤៥០​តោន​។  នេះ​បើតាម​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ របស់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២១​។



​ផ្អែក​តាម​របាយការណ៍​ដដែល ប្រភេទ​អង្ករ​ដែល​បាន​នាំចេញ រួមមាន អង្ករ​ក្រអូប ក្នុង​បរិមាណ ៣០,០៣២​តោន ក្នុងនោះ​អង្ករ​ផ្ការំដួល និង​ផ្កាម្លិះ ក្នុង​បរិមាណ ១៩,៨០៧ តោន​, អង្ក​រស ក្នុង​បរិមាណ ៣,៦៩៥​តោន និង​អង្ករ​ចំហុយ ក្នុង​បរិមាណ ៥៤៦​តោន​។ 
 
​របាយការណ៍ បានឱ្យដឹង​ទៀតថា អង្ករ​ទាំងអស់នេះ បាន​នាំ​ចេញទៅ​សហភាព​អឺរ៉ុប ចំនួន ១៤​ប្រទេស ក្នុង​បរិមាណ ៧,៦៣៥ តោន , ប្រទេស​ចិន ក្នុង​បរិមាណ ១៦,១៦៣ តោន , អាស៊ាន ចំនួន​២​ប្រទេស ក្នុង​បរិមាណ  ៣,២៥៩​តោន និង​ប្រទេស​១១​ផ្សេងទៀត ក្នុង​បរិមាណ ៧,២១៦​តោន​៕
 

Tag:
 អង្ករ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com