ជាតិ
ដើមឆ្នាំ​២០២១ កុមារ និង​ស្ត្រី ជាង​៧​ម៉ឺន​នាក់ ទៅពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា
02, Feb 2021 , 8:29 am        
រូបភាព
ភ្នំពេញ​៖ ខែមករា ដើមឆ្នាំ​២០២១ កុមារ និង​ស្ត្រី ជាង​៧​ម៉ឺន​នាក់ បាន​ទៅពិនិត្យ​ព្យាបាល និង​សម្រាលកូន នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ថ្ងៃទី​៣១ ខែមករា​។ 



​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្ហាញថា កុមារ​ឈឺ​ចំនួន ៥០,០៤៦​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ រីឯ កុមារ​មាន​ជំងឺ​ធ្ងន់ ចំនួន ១០,៦០៩ នាក់ និង​កុមារ​មាន​ជំងឺគ្រុនឈាម ចំនួន ១៥២​នាក់ ត្រូវដាក់​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ កុមារ​ចំនួន ២,០៤៣​នាក់ ត្រូវ​ទទួល​ការ​វៈ​កាត់ និង​កុមារ​ចំនួន​៧៨​នាក់ ត្រូវបាន​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​។ 
 
​បើតាម​លិខិត​ដដែល ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៨,៥២៧​នាក់ បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​បាន​ចំនួន ១,៨៧៩​នាក់ នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​។ គួរ​បញ្ជាក់ថា រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ​៕

Tag:
 មន្ទីរពេទ្យ​
  គន្ធបុប្ផា​
  កុមារ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com