ពីនេះ ពីនោះ
សុខភាព
សូកូឡា​និង​តែ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​
02, Feb 2021 , 6:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា អាហារ​ដែល​រួមមាន​សារធាតុ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​សូកូឡា និង​តែ​អាចជួយ​ការពារ​មនុស្ស​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដទៃទៀត​បាន​។​

 
​ការស្រាវជ្រាវ​បានធ្វើ​ទៅលើ​ស្ត្រី​ដែលមាន​សុខភាព​ល្អ​ជិត​២.០០០​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​ដែល​បាន​បំពេញ​រួចរាល់​នូវ​សំណួរ​ទាក់ទង​នឹង​អាហារ និង​ត្រូវបាន​ធ្វើតេស្ត​សម្រាប់​មើល​ជាតិ​ស្ករ​នៅក្នុង​ឈាម​, ការ​រលាក និង​ភាពស៊ាំ​នឹង​អាំង​ស៊ុយ​លីន​។​
 
​ការស្រាវជ្រាវ​របស់​យើង​បាន​មើល​ទី​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ក្រុម​នៃ​អាហារ​ដែលមាន​ជាតិ flavanoids​។ អេ​ឌី​ន កាស៊ី​ឌី (Aedin Cassidy) ដែល​មកពី​សាកលវិទ្យាល័យ East Anglia បាន​និយាយថា យើង​បាន​សំដៅ​ទៅលើ flavones ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​រុក្ខជាតិ និង​បន្លែ​មួយចំនួន និង anthocyanins ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ទំពាំងបាយជូរ​ក្រហម​, ស្រា និង​ផ្លែឈើ​ដែលមាន​ពណ៌​ក្រហម និង​បន្លែ​ផងដែរ​។​
 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​ដែលមាន​កម្រិត​ខ្ពស់​នៃ flavones និង anthocyanins ត្រូវ​បា​ទាក់ទង​ទៅនឹង​ការថយចុះ​ភាពស៊ាំ​នឹង​អាំង​ស៊ុយ​លីន​, ផ្តល់អោយមាន​ភាពប្រសើ​រ​ឡើងដល់​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​បន្ថយ​កម្រិត​នៃ​ការ​រលាក​។ ការ​រលាក​រ៉ាំរ៉ៃ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម​, ការ​ធាត់​, ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺមហារីក​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Nutrition​។​
 
Cassidy បាន​និយាយថា នេះ​គឺ​ការស្រាវជ្រាវ​មួយ​ដើម្បី​មើលថា​តើ​ឥទ្ធិពល​នៃ​ជីវសាស្ត្រ​ដែលមាន​នៅក្នុង​បន្លែ ឬ​ផ្លែឈើ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​ដោយ​របៀប​ណា​។​
 
​គាត់​បាន​សម្គាល់ថា ការស្រាវជ្រាវ​ភ្លាមៗ​ដែល​បាន​យកទៅ​ក្នុង​មន្ទីរពិសោធន៍ បាន​បង្ហាញថា ប្រភេទ​នៃ​អាហារ​ទាំងនោះ​អាចមាន​ឥទ្ធិពល​ទៅលើ​ជាតិ​ស្ករ​នៅក្នុង​ឈាម ដែល​វា​ដើរតួ​សំខាន់​នៅក្នុង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ទោះជា​យ៉ាងណាក៏ដោយ​, វា​មិន​ត្រូវបាន​គេ​ដឹងថា​ត​ការ​ញ៉ាំ​ជា​ទៀងទាត់​នៃ​សារធាតុ​ទាំងនោះ​អាចមាន​ឥទ្ធិពល​លើ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​, កម្រិត​នៃ​ការ​រលាក និង​កម្រិត​នៃ​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​យ៉ាងណា​នោះទេ​។​
 
​អ្នកស្រាវជ្រាវ​បាន​បន្ថែមថា អ្វិ​ដែល​មិនទាន់​ច្បាស់​គឺថា បរិមាណ​នៃ​សារធាតុ​ទាំងនោះ​ប៉ុណ្ណា​ដែល​ចាំបាច់​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​នោះ​។​
 
​ដោយយោង​តាម ថី​ម ស្ពិ​ក​ធឺរ (Tim Spector) បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​ដែល​គួរអោយ​ចាប់អារម្មណ៍​ដែល​បាន​បង្ហាញថា សមាសធាតុ​ផ្សំ​នៅក្នុង​អាហារ​ដែល​យើង​ចាត់ទុកថា​វា​មិន​ផ្តល់នូវ​សុខភាព​ល្អ​ដូចជា សូកូឡា ឬ​ស្រា​នោះ អាច​ផ្សំ​ពី​សារធាតុ​ដែលមាន​ប្រយោជន៍​ទៅវិញ​។ គាត់​បាន​បន្តថា ប្រសិនបើ​យើង​អាច​ចាប់ផ្តើម​កំណត់ និង​ញែក​សារធាតុ​ទាំងនោះ យើង​អាចមាន​ភាពប្រសើរឡើង​ដល់​ទម្លាប់​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់នូវ​សុខភាព​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com