ជាតិ
ជំរឿន​២០១៩ បង្ហាញថា ស្រី​ច្រើនជាង​ប្រុស ដោយ​មានតែ​៨​ខេត្ត​ប៉ុណ្ណោះ​ដែល​ប្រុស​ច្រើនជាង​ស្រី​
03, Feb 2021 , 8:29 am        
រូបភាព
ដោយ: រួបរួម
​កម្ពុ​ជាមាន​ពលរដ្ឋ​ជាង​១៥.៥៥​លាន​នាក់ ក្នុងនោះ​បុរស​មាន​ជាង​៧.៥៧​លាន​នាក់ និង​ស្ត្រី​ជិត​៨​លាន​នាក់​។ នេះ​បើតាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ដោយ​ស្ត្រី​មាន​ចំនួន​ច្រើនជាង​បុរស​ស្ទើរ​គ្រប់​ខេត្ត លើកលែងតែ​៨​ខេត្ត​ប៉ុណ្ណោះ​។​



​ភ្នំពេញ មាន​ពលរដ្ឋ​ជាង​២,២៨​លាន​នាក់ ដែល​ស្មើនឹង​១៤,៧​ភាគរយ​នៃ​ចំនួន​សរុប​, ខេត្តកណ្តាល មាន​ជាង​១,២​លាន​នាក់ (​ស្មើ​៧,៧​ភាគរយ​), ព្រៃវែង ១,០៥​លាន​នាក់ (៦,៨​ភាគរយ​), សៀមរាប ១,០១​លាន​នាក់ (៦,៥​ភាគរយ​), បាត់ដំបង ជិត​១​លាន​នាក់ (៦,៤​ភាគរយ​), តាកែវ ជាង​៩០​ម៉ឺន​នាក់ (៥,៨​ភាគរយ​) និង​កំពង់ចាម ជិត​៩០​ម៉ឺន​នាក់ (៥,៨​ភាគរយ​)​។​
 
​លទ្ធផល​ជារួម ដែល​គិត​ទាំង​ទីប្រជុំជន ជនបទ ទំនាប​កណ្តាល ទន្លេសាប ឆ្នេរ និង​សមុទ្រ ខ្ពង់រាប និង​ភ្នំ សុទ្ធ​តែមាន​ចំនួន​មនុស្ស​ស្រី​ច្រើនជាង​មនុស្ស​ប្រុស ដោយ​លើកលែងតែ ខេត្តកោះកុង មណ្ឌលគិរី ព្រះវិហារ រតនគិរី ព្រះសីហនុ ស្ទឹងត្រែង និង​ឧ​ត្ត​រ​មានជ័យ ប៉ុណ្ណោះ​ដែល​មនុស្ស​ប្រុស​មាន​ចំនួន​ច្រើនជាង​មនុស្ស​ស្រី ប៉ុន្តែ​គម្លាត​ពីគ្នា​តិចតួច​បំផុត​៕
 




 

Tag:
 ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com