ជាតិ
សុខភាព
អ្នកត្រឡប់ពីថៃ៣នាក់ទៀត បានសះស្បើយពីកូវីដ-១៩
03, Feb 2021 , 9:20 am        
រូបភាព
ភ្នំពេញ៖  ស្ត្រីជាពលករខ្មែរមកពីថៃដែលបានឆ្លងកូវីដ-១៩ ចំនួន៣នាក់ទៀត បានជាសះស្បើយពីជំងឺនេះ។  បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣កុម្ភៈ ពលករទាំង៣នាក់នេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន ចំនួន២លើក។

 
ពលករខ្មែរ៣នាក់ ដែលបានជាសះស្បើយពីកូវីដ-១៩នោះ មានស្រ្តីវ័យ៣១ឆ្នាំម្នាក់ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រីឯ ស្ត្រីវ័យ២៣ឆ្នាំ និងស្ត្រីវ័យ៣២ឆ្នាំម្នាក់ទៀត ដែលជាពីកូវីដ-១៩ ដែលនោះ មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
 
គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៦៦នាក់ ក្នុងនោះ មាន៤៤៧នាក់ បានជាសះស្បើយ។ អ្នកជំងឺ១៩នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ និងឧត្តរមានជ័យ៕ 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com