ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
តើទឹកនោមប្រៃមានន័យដូចម្តេច?
03, Feb 2021 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកនោម តែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រគឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬ មានប្រូតេអ៊ីនក្នុងទឹកនោម។ តាមធម្មតា ក្នុងទឹកនោមមនុស្សយើង គ្មានជាតិសាច់ (ដែលតាមទម្លាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ។
 
រោគសញ្ញា៖
 ⁃ ហើមត្របកភ្នែក
 ⁃ ហើមជើងទាំងសងខាង ហើយចុចទ្រុត
 ⁃ ករណីធ្ងន់ធ្ងរ ហើមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។
 
មូលហេតុ៖
មានជំងឺមួយចំនួន ដែលអាចបណ្ដាលឲ្យមានទឹកនោមប្រៃ ដូចជា
 ⁃ ទឹកនោមផ្អែម
 ⁃ លើសឈាម
 ⁃ រលាកតម្រងនោមរ៉ាំរ៉ៃ (glomerulonephritis)
 ⁃ ក្រលាភ្លើង
 ⁃ ជំងឺប្រពន្ធ័ភាពស៊ាំក្នុងរាងកាយ
 ⁃ ជំងឺអាម៉ីទ្បូស (Amyloidosis)
 
ការពិនិត្យទឹកនោម៖
វិធីដែលល្អ ហើយសុក្រិតនោះ គឺការពិនិត្យទឹកនោម២៤ម៉ោង។ ការពិនិត្យនេះ គឺតម្រូវឲ្យអ្នកជំងឺ ត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៏វេជ្ជសាស្ត្រទាំងអស់ ឬក្រទ្បុកទឹកនោមទាំងអស់ចូលគ្នា រួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕
បកស្រាយដោយ៖ វេជ្ជ. ស៊ុំ សត្ថា
ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃមន្ទីរពេទ្យកាល់ម៉ែត
ភាតរះសមាជិក American College of Endocrinology៕

(អត្ថបទសុខភាព)
 

© រក្សាសិទ្ធិដោយ thmeythmey.com