ជាតិ
លោក ឌួង ឆាយ មាន​វិប្បដិសារី​ចំពោះ​ការបើក​ក្លិប​រាត្រី​នាំ​ឲ្យ​មនុស្ស​ជុំវិញខ្លួន​ក្លាយជា​អ្នកប្រមឹក​
04, Feb 2021 , 11:07 am        
រូបភាព
ដោយ: រួបរួម
​លោក ឌួង ឆាយ  ដែលជា​ឧកញ៉ា​វ័យក្មេង​ម្នាក់ បានបង្ហាញ​ពី​វិប្បដិសារី ចំពោះ​ការបើក​សេវាកម្ម​ក្លិប​រាត្រី Sound Club កន្លងមក​។ ឧកញ៉ា​ដែល​ល្បីឈ្មោះ​ក្នុង​បណ្តាញ​សង្គម​រូបនេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្លិប​រាត្រី​នេះ​នាំ​ឲ្យ​មនុស្ស​ជុំវិញខ្លួន​ខូច​ទម្លាប់ ហើយ​ក្លាយជា​អ្នក​ប​ម្រឹក​។ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ និង​កត្តា​ផ្សេងទៀត លោក ឌួង ឆាយ បាន​បិទ​អាជីវ​កម្មនេះ កាលពីដើម​ខែកក្កដា កន្លងមក​។​

 
«​ចែករំលែក​បទពិសោធ​ន៍​ទៅកាន់​ពូ​មីង​បងប្អូន​ទាំងអស់គ្នា វិប្បដិសារី និង​ការ​ស្តាយក្រោយ​ដ៏​ខ្លាំង​បំផុត​របស់ខ្ញុំ​ក្នុង​ការបើក​សោ​ន​ក្លឹប SOUND CLUB គឺ​បានធ្វើ​ឲ្យ​មនុស្ស​ជុំវិញខ្លួន​របស់ខ្ញុំ​ខូច​ទម្លាប់​ក្លាយទៅជា​អ្នកប្រមឹក​ស្រា​គ្រឿង​ស្រវឹង​សុរាមេរ័យ​»​។ លោក ឌួង ឆាយ បាន​សរសេរ​យ៉ាង​ដូច្នេះ កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមករា​។​
 
 
 
​សំណេរ​បន្ថែម​លើ​រូប​ដែល​លោក​ចែករំលែក (Share) ឡើងវិញ នូវ​អនុស្សាវរីយ៍​ដែល​លោក​បាន​ថត​នៅមុខ Sound Club កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩ មាន​អ្នក​ចុច Like និង​ដាក់ Emoji ផ្សេង ជាង​២៨​ពាន់ (28k) ការចូលរួម​មតិ​ជាង​១​ពាន់ (1k) និង​ចែករំលែក​បន្ត (Shares) ជាង​៦០០ បើ​គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ នេះ​។​
 
​លោក ឌួង ឆាយ ដែលមាន​អតីតកាល​ជា​យុវជន​ទំនើង​ម្នាក់ ហើយ​បាន​ប្រែ​ក្លាយខ្លួនជា​ឧកញ៉ា​ដែលមាន​ចិត្ត​សប្បុរសធម៌ ហើយក៏​ធ្លាប់​ទទួលបាន​នូវ​ការកោតសរសើរ​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​
​លោក​បាន​សម្រេចបាន​ក្លិប​កម្សាន្ត Sound Club ដែលមាន​ទីតាំង​ក្បែរ​រដ្ឋសភា កាលពី​ខែកក្កដា​កន្លងមក​។ ក្នុង Facebook Live រយៈពេល​៤០​នាទី លោក ឌួង ឆាយ បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​ការសម្រេចចិត្ត​បិទ​អាជីវកម្ម​របស់ខ្លួន​។ 
 
​ហេតុផល​ចម្បង​មានដូចជា វិបត្តិ​កូ​វីដ​-១៩ ការមិន​សហការ​បញ្ចុះ​តម្លៃ​ពី​ម្ចាស់​ដី ការធ្វើ​អាជីវកម្ម​មិនត្រូវ​ជំនាញ និង​មិនមាន​ការគាំទ្រ​ពី​ឪពុកម្តាយ​។ ប៉ុន្តែ​ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ផងដែរ​ចំពោះ​ការបាត់បង់​ការងារ និង​ប្រាក់ចំណូល​របស់​បុគ្គលិក​ប្រមាណ​២០០​នាក់​៕
 

Tag:
 ក្លិប​រាត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com