ពីនេះ ពីនោះ
សុខភាព
ថា​ម៉េច​! ទឹក​ម្នាស់ អាច​ព្យាបាល​បញ្ហា​ក្អក និង​ឈឺ​ក​?
04, Feb 2021 , 6:59 pm        
រូបភាព
​ពេល​និយាយ​ដល់ ផ្លែ​ម្នាស់ អ្នក​ពិតជា​ចង់ដឹងថា តើ​វា​មាន​អត្ថប្រយោជន៍​សុខភាព​អ្វី​ដល់​អ្នក​? ពិតមែន​ហើយ វា​មិន​ត្រឹមតែ​ជា​ផ្លែឈើ​ដែលមាន​ឱរស​ជាតិ​ឆ្ងាញ់​នោះទេ វា​ថែមទាំង​អាចជួយ​អ្នក ដើម្បី​ព្យាបាល​ការឈឺ​បំពង់ក និង​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​។ ប្រសិនបើ​អ្នក​កំពុង​សម្លឹងមើល​ឱសថ​ធម្មជាតិ សូមកុំ​មើលរំលង​ផ្លែ​ម្នាស់​សម្រាប់​បំបាត់​ការឈឺ​បំពង់ក​។​

 
​ផ្លែ​ម្នាស់ សម្បូរ​ទៅដោយ​សារធាតុ Bromelain និង​អង់​ហ្ស៊ី​ម ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​, ការឆ្លង​មេរោគ​, និង​បំផ្លាញ​បាក់តេរី​។ វា​អាចជួយ​ក្នុងការ​កាត់បន្ថយ​ការ​រលាក​នៅ​ខាងក្រោយ​នៃ​អណ្តាត និង​នៅក្នុង​ប្រអប់​សំឡេង​។ ព្រមទាំង​ជួយ​សម្រួល​ទៅដល់​ផូ​វ​ដង្ហើម ដើម្បី​កុំ​ឲ្យ​ប៉ះ​ពល់​ពី​ការ​រលាក​។ អង់​ហ្ស៊ី​ម មាន​ឥទ្ធិពល​ខ្លាំង សម្រាប់​ព្យាបាល​ការ​ហើម​ច្រមុះ និង​ការ​រលាក ដែល​បង្កឡើង​ដោយ​ការវះកាត់ ឬ​ការរង​របួស​។​
 
​ផ្លែ​ម្នាស់ ក៏​ជា​ប្រភព​នៃ​វីតាមីន C ដែល​ជួយ​ប្រឆាំងនឹង​វីរុស និង​បាក់តេរី​។ វា​ជួយ​ធ្វើការ​ព្យាបាល​ក្អក ដោយ​ជួយ​សម្រួល​ផ្លូវដង្ហើម​របស់​អ្នក​បាន​យ៉ាង​ល្អ​។ បើ​យើង​កៀប​យក​ទឹក​ម្នាស់ មក​លាយ​ជាមួយ​ទឹកឃ្មុំ និង​អំបិល មក​ផឹក​នោះ វា​អាចជួយ​ក្នុងការ​រំលាយ​ជាតិ​រំអិល​នៅក្នុង​សួត​របស់​អ្នក​បាន ថែមទាំង​បំបាត់​អា​ការៈឈឺ​ក ក្អក ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com