ពីនេះ ពីនោះ
អន្តរជាតិ
ផ្លែ​ទំពាំងបាយជូរ​ក្រហម​អាច​ជម្រុញ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​
05, Feb 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ផ្លែ​ទំពាំងបាយជូរ​ក្រហម​អាច​ផ្តល់ អោយ ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា​។​

 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ផ្លែឈើ​នេះ​មាន​សារធាតុ​ផ្សំ stillbenoids ដែលមាន​សកម្ម​ភាពជា​មួយ​នឹង​វីតាមីន D ដើម្បី​បង្កើន​នូវ​ហ្សែ​ន human cathelicidin antimicrobial peptide (CAMP) ដែល​ត្រូវបាន​ពាក់ព័ន្ធ​នៅក្នុង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​
 
​សារធាតុ​ផ្សំ stilbenoid រួមមាន resveratrol នៅក្នុង​ផ្លែ​ទំពាំងបាយជូរ​ក្រហម​នេះ​។​
 
​អា​ដ្រៀ​ន ហ្គូ​ម​បាត (Adrian Gombart) ជា​អ្នកស្រាវជ្រាវ​ដែល​មកពី​វិ​ទ្យ​ស្ថាន​នៅក្នុង​សាកលវិទ្យាល័យ Oregon State បាន​និយាយថា សារធាតុ​ផ្សំ​នេះ​គឺ​ចាំបាច់​សម្រាប់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។​
 
​ហ្គូ​ម​បាត​បាន​និយាយថា ភាព​សហ​ការណ៍​ជាមួយនឹង​វីតាមីន D ដើម្បី​បង្កើន​ហ្សែ​ន​នៃ CAMP នោះ​គឺ​សំខាន់ និង​ជា​រឿង​មួយ​ដែល​គួរអោយ​ចាប់អារម្មណ៍​។​
 
​ទោះជា​យ៉ាងណាក៏ដោយ​, ក្រុម​អ្នកស្រាវជ្រាវ​របស់​ហ្គូ​ម​បាត​បាន​សម្គាល់ថា ការស្រាវជ្រាវ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​មន្ទីរពិសោធន៍ និង​មិន​បង្ហាញថា ការ​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ក្រហម​នឹង​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Molecular Nutrition and Food Research​។​
 
​ហ្សែ​ន CAMP ត្រូវបាន​បង្ហាញថា​ដើរតួ​សំខាន់​នៅក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​ដែល​ផ្តល់នូវ​សមត្ថភាព​ក្នុងការ​វាយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​បាក់តេរី​។ ជាពិសេស​ការឆ្លើយតប​គឺជា​រឿង​សំខាន់​នៅពេលដែល ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ក្លាយ​ជាមាន​ប្រសិទ្ធភាព​តិច​។​
 
​ការស្រាវជ្រាវ​ពីមុន​បានបង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​ខ្លាំង​រវាង​កម្រិត​វីតាមីន D គ្រប់គ្រាន់ និង​មុខងារ​នៃ​ហ្សែ​ន CAMP​។ ការស្រាវជ្រាវ​ថ្មី​នេះ​បាន​បង្ហាញថា សារធាតុ​ផ្សំ​ដទៃទៀត​ក៏​ដើរតួ​សំខាន់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com