ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលដដែល ខណៈលោក កើត ឆែ និងលោក នួន ផារ័ត្ន បន្តជាអភិបាលរងរាជធានី
06, Feb 2021 , 4:03 pm        
រូបភាព
(ពីឆ្វេង)លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក នួន ផារ័ត្ន និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
(ពីឆ្វេង)លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក នួន ផារ័ត្ន និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
 
ភ្នំពេញ៖ លោក ឃួង ស្រេង ត្រូវបានព្រះកុរណា ព្រះបាទសម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រ បន្តតែងតាំងជាអភិបាលរាជធានីភ្នំពេញក្នុងអាណត្តិថ្មីនេះទៀត ។ នេះបើតាមព្រះរាជក្រឹត្រ ចុះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។



ព្រះមហាក្សត្រ បានត្រាស់បង្គាប់ដូច្នេះថា៖«តែងតាំងឯកឧត្តម ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»។

លោក ឃួង ស្រេង បានកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៧ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សារាជធានី។ តំណែងអភិបាលភ្នំពេញ មានរយៈពេល៤ឆ្នាំ ក្នុងមួយអាណត្តិ។

ដោយឡែករាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តលើអភិបាលរង២រូបទៀត ឱ្យបន្តកាន់តួនាទីខ្លួន សម្រាប់អាណត្តិទី២ដែរ។ ក្នុងនោះលោក កើត ឆែ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ និងលោក នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្ររបស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៥ កុម្ភៈ។



Tag:
 ឃួង ស្រេង
  នួន ផារ័ត្ន
  កើត ឆែ
© រក្សាសិទ្ធិដោយ thmeythmey.com