ជាតិ
សង្គមជាតិ
ស្រ្តីខ្មែរ៣រូប រងគ្រោះនៅរៀតណាម ត្រូវបានជួយសង្គ្រោះ
07, Feb 2021 , 12:14 pm        
រូបភាព
រូបពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមរៀតណាម
រូបពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមរៀតណាម
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ស្ត្រីខ្មែរ៣រូប ដែលចាញ់បោកក្រុមឧក្រិដ្ឋជនធ្វើអាជីកកម្មជួញដូរមនុស្សនៅក្នុងប្រទេសវៀតណាម ត្រូវបានជួយសង្គ្រោះ។ មន្ត្រីជំនាញវៀតណាម ដែលបានជួយអន្តរាគមន៍សង្គ្រោះស្ត្រីទាំង៣រូបនេះ បានបញ្ជូនពួកគេមកស្ថានអគ្គកុងសុលកម្ពុជាប្រចាំក្រុងហូជីមិញ កាលពីថ្ងៃទី៦ កុម្ភៈ។ នេះបើតាមស្ថានឯកអគ្គទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។



បើតាមអគ្គកុងសុលកម្ពុជា ស្ត្រីខ្មែរទាំង៣រូបនេះ នឹងអាចមកដល់កម្ពុជា នៅថ្ងៃទី៨ កុម្ភៈ តាមច្រកព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ស្ត្រីរងគ្រោះជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តស្វាយរៀង ដើម្បីមានវិធានការបន្ត។ ស្រ្តីខ្មែរទាំង៣រូបនេះ មានអាសយដ្ឋាននៅខេត្តបាត់ដំបង កំពង់ចាម និងត្បូងឃ្មុំ។ ពួកគេត្រូវបានអាជ្ញាធរវៀតណាម ជួយសង្គ្រោះ កាលពីថ្ងៃទី២២ មករា។

កាលពីឆ្នាំ២០២០កន្លងមក ស្ថានទូតខ្មែរបានសហការជាមួយអាជ្ញាធរវៀតណាម ដោយបានអន្តរាគមន៍ ជួយសង្គ្រោះស្ត្រីខ្មែរ៣៥នាក់ ដែលរងគ្រោះដោយសារការជួញដូរមនុស្សឱ្យត្រលប់មកកម្ពុជាវិញ។ ស្ត្រីរងគ្រោះភាគច្រើនមានអាយុចន្លោះពី១៦-៣០ឆ្នាំ ពុំមានលិខិតឆ្លងដែន និងត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនាំលួចឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ រួចបន្តដំណើរទៅកាន់ប្រទេសទី៣៕




Tag:
 ស្ត្រីខ្មែរ
  រង់គ្រោះ
  បទល្មើស
  ជួញដូរមនុស្ស
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com