ជាតិ
សង្គមជាតិ
ទូកត្នោតក្នុងវិស័យជលផលនៅកម្ពុជា
07, Feb 2021 , 6:59 pm        
រូបភាព
ដោយ:
ប្រជាជនកម្ពុជា ជាច្រើនជំនាន់មកហើយ បានទាញយកប្រយោជន៍ពីដើមត្នោតបានច្រើនយ៉ាង តាំងពីគល់រហូតដល់ចុង។ ដើមត្នោត អាចកែច្នៃធ្វើទូក ធ្វើផ្ទះ ធ្វើស្ពាន និងសម្ភារៈផ្ទះបាយផ្សេងៗ។ ផ្លែត្នោតអាចយកទៅស្ល ធ្វើនំ ឬធ្វើជាបង្អែម។ ចំណែកឯទឹកត្នោត អាចធ្វើជាភេសជ្ជៈ ផ្អែម-ជូរ ឬយកទៅរម្ងាស់ធ្វើស្ករ។ ស្លឹកត្នោត អាចកែច្នៃធ្វើមួក កន្ទេល ផ្លិត ស្មុក ដេរជាកណ្តបសម្រាប់ប្រក់ដំបូលផ្ទះ ឬជញ្ជាំងផ្ទះ។ល។



ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការទាញយកប្រយោជន៍ពីដើមត្នោត ដូចដែលបានរៀបរាប់ខាងលើ បានធ្លាក់ចុះយ៉ាងខ្លាំង។ របរឡើងត្នោតពុំមានអ្នកបន្តវេន។ ដើមត្នោតជាច្រើន ត្រូវបានគេទុកចោល។ ប៉ុន្តែទោះជាយ៉ាងណា ប្រជានេសាទនៅក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅតែពេញនិយមប្រើប្រាស់ដើមត្នោតច្នៃធ្វើជាទូក ដើម្បីប្រកបរបរនេសាទរបស់ពួកគេ។ សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅទស្សនាវីដេអូ នៃសកម្មភាពនេសាទ ដោយប្រើប្រាស់ទូកត្នោត។



© រក្សាសិទ្ធិដោយ thmeythmey.com