ជាតិ
សង្គមជាតិ
បង្គាចាក់ចាហួយនាំចូលពីវៀតណាមជាង១ពាន់គីឡូក្រាមទៀត ត្រូវបានអាជ្ញាធររឹបអូស
11, Feb 2021 , 11:37 am        
រូបភាព
ភ្នំពេញ៖ បង្គាចាក់ចាហួយជាង១ពាន់គីឡូក្រាម ដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានអាជ្ញាធរបង្កា្រប កាលពីយប់ថ្ងៃទី១០កុម្ភៈ។ បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» បង្គាក្លាសេ្សមានបញ្ជូលសារធាតុចាហួយបន្ថែមនោះ  គឺដើម្បីបង្កើនទម្ងន់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

 
 
បង្គាក្លាស្សេមានចាក់ចាហួយជាង១តោននេះ គឺត្រូវបានមន្ត្រីជំនាញបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣។ អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា បង្គាទាំងនេះ មានប្រភពនាំចូលពីវៀតណាម ដឹកដោយរថយន្ត២គ្រឿង ដែលធ្វើដំណើរចេញច្រកទ្វារអន្តរជាតិព្រែកចាកក្នុងខេត្តកំពត ហើយថែមទាំងគ្មានឯកសារភ្ជាប់មកជាមួយទៀត។
 
បច្ចុប្បន្ន ទាំងរថយន្ត និងទាំងវត្ថុតាង  បានរក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ កាលពីថ្ងៃទី៦កុម្ភៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» រឹបអូសបានបង្គាចាក់ចាហួយចំនួន៦តោន ដែលនាំចូលពីវៀតណាម ផងដែរ៕ 




 

Tag:
 បង្គា
  CCF
© រក្សាសិទ្ធិដោយ thmeythmey.com