កីឡាជាតិ
កីឡាអន្តរជាតិ
Arsenal នាំមុខ៧ពិន្ទុ ខណៈ Deulofeu រកគ្រាប់បាល់ឲ្យ Everton
× កីឡាករឆ្នើមប្រចាំការប្រកួត Aaron Ramsey បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់នៅពេលប្រកួតជាមួយនឹងអតីតក្រុមរបស់គេ ខណៈដែល Arsenal បានផ្តួល Cardiff City ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរដើម្បីរក្សាការនៅលើកំពូលតារាង Premier League ជាមួយនឹងការនាំមុខ៧ពិន្ទុ។
Ramsey បានរកគ្រាប់បាល់បើកឆាកជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អ ហើយក្រោយពីកីឡាករបម្រុង Mathieu Flamini បានបន្ថែមគ្រាប់បាល់ទី២ ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ បានបំពេញជ័យជម្នះរបស់ក្រុមក្នុងនាទីបន្ថែមដើម្បីធ្វើឲ្យគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបក្នុងលីករបស់គេក្នុងរដូវកាលនេះកើនដល់៨គ្រាប់។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរបស់លោក Arsene Wenger នាំមុខ៧ពិន្ទុលើគ្រូប្រែងដ៏ប្រកៀក Liverpool និង Chelsea ដែលសុទ្ធសឹងត្រូវលេងនៅថ្ងៃអាទិត្យនេះ ក៏ដូចជាពីលើក្រុម Everton ដែលបានឡើងទៅឈរលេខ៤តាមរយៈការផ្តួលក្រុម Stoke ៤-០ ដើម្បីតាមស្មើពិន្ទុជាមួយនឹងក្រុម Liverpool និង Chelsea។
លោក Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បាននិយាយថា៖ «វាបង្ហាញឲ្យអ្នកឃើញពីកម្រិតដែល Aaron Ramsey មានការអភិវឌ្ឍន៍»៕
លទ្ធផលកាលពីថ្ងៃសៅរ៍
ក្របខ័ណ្ឌ Premier League
Aston Villa 0-0 Sunderland
Cardiff 0-3 Arsenal
Everton 4-0 Stoke
Norwich 1-0 Crystal Palace
West Ham 3-0 Fulham
Newcastle 2-1 West Brom
ក្របខ័ណ្ឌអេស្ប៉ាញ La Liga
Elche 0-2 Atlético Madrid
Celta de Vigo 3-1 Almería
Real Madrid 4-0 Real Valladolid
Espanyol 1-2 Real Sociedad
ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga
1. FSV Mainz 05 1-3 Borussia Dortmund
1899 Hoffenheim 4-4 SV Werder Bremen
Bayer 04 Leverkusen 3-0 1. FC Nürnberg
Bayern Munich 2-0 Eintracht Braunschweig
Hertha BSC 0-0 FC Augsburg
FC Schalke 04 3-0 VfB Stuttgart
ក្របខ័ណ្ឌអ៊ីតាលី Serie A
Parma 1-1 Bologna
Genoa 1-1 Torino
ក្របខ័ណ្ឌបារាំង League 1
St Etienne 4-0 Reims
Monaco 2-0 Rennes
Guingamp 1-0 Nantes
Lorient 3-0 Nice
Toulouse 5-1 Sochaux
Valenciennes 0-1 Lille
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com