ពីនេះ ពីនោះ
សុខភាព
ភេសជ្ជៈ​ផ្អែម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
15, Feb 2021 , 8:59 pm        
រូបភាព
​ការស្រាវជ្រាវ​របស់​ជ​ន​ជាតិ​អឺរ៉ុប​មួយ​បាន​រកឃើញថា ការផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​ផ្អែម​៣៤០​ក្រាម​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ទឹកនោមផ្អែម​លើសពី​២២%​។​



​ការស្រាវជ្រាវ​ត្រូវបាន​ពឹង​ផ្អែកទៅលើ​ការវិភាគ​ដែល​បាន​មើល​ទៅលើ​មនុស្ស​ជាង​២៨.០០០​នាក់​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​, បារាំង​, អាល្លឺម៉ង់​, អ៊ីតាលី​, ហូ​ឡង់​, អេ​ស្ប៉ា​ញ​, ស៊ុយអែត និង​សហរដ្ឋអាមេរិក​។​
 
​ការកើនឡើង​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ទឹកនោមផ្អែម​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផឹក​ភេសជ្ជៈ​ផ្អែម​ជា​រៀងរាល់​ថ្ងៃនោះ បាន​ធ្លាក់ចុះ​១៨%​នៅពេលដែល​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​ការ​ញ៉ាំ​ជាតិ​កាឡូរី និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​។​ទាំង​ការ​ញ៉ាំ​ជាតិ​កាឡូរី និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ត្រូវបាន​គេ​ជឿថា​ដើរតួ​នៅក្នុង​ការផ្សារភ្ជាប់​គ្នា​រវាង​ការផឹក​ភេសជ្ជៈ​ផ្អែមៗ និង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ដូ​រ៉ា រ៉ូ​ម៉ា​ហ្គ័​រ​រ៉ា (Dora Romaguera) បាន​និយាយថា ការពិត​ដែល​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ធ្លាក់ចុះ​បន្តិច​នៅពេលដែល​កត្តា​ទាំងពីរ​នេះ​ដែល​ត្រូវបាន​គេ​យកមក​នោះ​អាច​ចង្អុល​បង្ហាញថា ឥទ្ធិពល​នៃ​ភេសជ្ជៈ​នោះ​លើ​ជំងឺ​ទឹកនោមផ្អែម​មានការ​ប៉ះពាល់​ទៅនឹង​ទម្ងន់​ខ្លួន​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Diabetologia​។​ការ​ផឹកទឹក​ផ្លែឈើ​សុទ្ធ ឬ​ទឹក​ផ្លែឈើ​លាយ​មិន​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​នោះទេ​។​អ្នកស្រាវជ្រាវ​បាន​និយាយថា ២២%​ដែល​បាន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ក្នុងចំនោម​ជនជាតិ​អឺរ៉ុប​ដែល​ផឹក​ភេសជ្ជៈ​ផ្អែមៗ​នោះ គឺ​ស្រដៀង​គ្នា​ទៅនឹង​ការស្រាវជ្រាវ​ពីមុន​ដែល​បាន​បង្ហាញថា ជនជាតិ​អាមេរិក​ខាងជើង​ដែល​ផឹក​ភេសជ្ជៈ​ទាំងនេះ មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​២៥%៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com