ជាតិ
ពីនេះ ពីនោះ
«​សំណាក់​» អាច​សរសេរ «​សម្នាក់​» ក៏បាន​ដោយមាន ន័យ និង​សូរ​ដូចគ្នា​
16, Feb 2021 , 7:29 am        
រូបភាព
​ជាទូទៅ យើង​សរសេរ​ពាក្យ «​សំណាក់​» សំដៅលើ​ន័យ «​ស្នាក់នៅ​» ឬ «​ទី​ជ្រក​អាស្រ័យ​»​។ សំណេរ​មួយទៀត​ដែល​យើង​មិនសូវ​ប្រើ​នោះ គឺ «​សម្នាក់​» (​ដោយ​អាន​ថា សំ​-​ណាក់​) ផងដែរ​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​

 
​ទាំង «​សំណាក់​» ឬ «​សម្នាក់​» ជា​កិរិយាសព្ទ មានន័យថា​៖ ស្នាក់នៅ​, ឈប់​ស្នាក់នៅ​, ឈរ​នៅ​អាស្រ័យ​មានកំណត់​វេលា​។ ខ្ញុំ​មក​សម្នាក់​នៅផ្ទះ​សម្លាញ់ ។ 
 
​ជា​នាមសព្ទ​វិញ «​សំណាក់​» ឬ «​សម្នាក់​» មានន័យថា ទី​ជ្រក​អាស្រ័យ​, បន្ទុក​; ការ​នៅ​ដោយសារ​; ទីជិត​។ នៅក្នុង​សម្នាក់​ចៅហ្វាយនាយ​; ទៅកាន់​សម្នាក់​គ្រូ ។ រាជសម្នាក់ ទីជិត​ព្រះរាជា​; លំនៅ​របស់​ព្រះរាជា​, ព្រះរាជវាំង ។ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com