ពីនេះ ពីនោះ
សុខភាព
លើស​ទម្ងន់​នៅ​វ័យក្មេង​ប្រឈម​នឹង​បញ្ហា​តម្រងនោម​នៅ​ថ្ងៃក្រោយ​
16, Feb 2021 , 8:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បានអោយដឹងថា មនុស្ស​វ័យក្មេង​ដែល​លើស​ទម្ងន់​ហាក់ដូចជា​ងាយ​នឹង​វិ​វត្ត​ទៅជា​ជំងឺ នៃ​តម្រងនោម​ជាង​អ្នក​ដែល​មិន​លើស​ទម្ងន់​នៅពេលដែល​ពួកគេ​មាន​វ័យ​ចំណាស់​។​

 
​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​អ្នកចូលរួម​ក្នុងការ​ស្រាវជ្រាវ​ជិត ៤.៦០០​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​ដែល​បានកើត​ក្នុង​ខែ​មិនា ឆ្នាំ​១៩៤៦​។ ការស្រាវជ្រាវ​បាន​រាប់បញ្ចូល​ទៅនឹង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​នៅ​អាយុ​២០​ឆ្នាំ​, ២៦​ឆ្នាំ​, ៣៦​ឆ្នាំ​, ៤៣​ឆ្នាំ​, ៥៣​ឆ្នាំ និង​៦០​ឆ្នាំ ទៅ​៦៤​ឆ្នាំ​។​
 
​អ្នកចូលរួម​ដែល​លើស​ទម្ងន់​នៅពេល​ពេញវ័យ​គឺ​អាយុ​ចន្លោះ​ពី​២៦​ឆ្នាំ ទៅ​៣៦​ឆ្នាំ ហាក់ដូច​ជាមាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ទ្វេដង​នៅ​អាយុ​៦០​ឆ្នាំ ទៅ​៦៤​ឆ្នាំ​, បើ​ធៀប​ទៅនឹង​អ្នក​ដែល​មិន​លើស​ទម្ងន់​សោះ ឬ​មិន​ក្លាយទៅជា​លើស​ទម្ងន់​រហូតដល់​អាយុ​៦០​ឆ្នាំ ទៅ​៦៤​ឆ្នាំ​។​
 
​ការ​មាន​ទំហំ​សមាមាត្រ​នៃ​ចង្កេះ និង​ត្រគាក​ធំ​អំឡុងពេល​វ័យ​កណ្តាល​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​នៅ​អាយុ​៦០​ឆ្នាំ ទៅ​៦៤​ឆ្នាំ​ផងដែរ​។ នេះ​ដោយ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American Society of Nephrology​។​
 
​អ្នកស្រាវជ្រាវ​បាន​គណនា​ថា ៣៦%​នៃ​ករណី​នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ចំពោះ​អ្នក​ដែលមាន​អាយុ​ចន្លោះ​ពី​៦០​ឆ្នាំ ទៅ​៦៤​ឆ្នាំ​អាច​ត្រូវបាន​ការពារ​ប្រសិនបើ​មិនមាន​នរណាម្នាក់​ក្លាយជា​លើស​ទម្ងន់​រហូតដល់​អាយុ​ប៉ុន​ហ្នឹង​នោះ​។​
 
​វា​មិន​ច្បាស់​នៅឡើយ​ទេ​ថា​តើ​ការ​លើស​ទម្ងន់​នៅពេល​វ័យក្មេង ឬ​រយៈពេល​នៃ​អ្នក​ដែល​លើស​ទម្ងន់​គឺ​ស្ថិតនៅ​ពីក្រោយ​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​នៅ​វ័យ​៦០​ឆ្នាំ ទៅ​៦៤​ឆ្នាំ​យ៉ាងណា​នោះ​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ការពន្យល់​បង្ហាញថា ការការពារ​ការឡើង​ទម្ងន់​នៅពេល​វ័យក្មេង​អាច​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​បាន​។​
 
​ពួកគេ​បាន​បន្ថែមថា ការការពារ​ការឡើង​ទម្ងន់​នៅពេល​វ័យក្មេង​លេចឡើង​ពី​ប្រសិទ្ធភាព​ជាង​ការព្យាបាល​ដទៃទៀត​នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com