ពីនេះ ពីនោះ
សុខភាព
តន្ត្រី​ជួយ​ដល់​សុខភាព​បេះដូង​ស​រសៃ​ឈាម​
23, Aug 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​មួយ​​​បាន​បង្ហាញថា អ្នកជំងឺ​ដែល​បាន​ស្តាប់​បទចម្រៀង ​និង​បទ​ភ្លេងដែល​ខ្លួនឯង​ពេញចិត្ ត​ក្នុង​មួយថ្ងៃ​កន្លះ​ម៉ោង ក្រៅពី​ធ្វើឱ្យ​សប្បាយចិត្ត​ហើយ​នោះ​ថែមទាំង មាន​ប្រយោជន៍​ដល់​រាងកាយ​ផងដែរ ​ព្រោះ​វា​ជួយ​ឱ្យ​សរសៃឈាម​រីក​ធំ​បាន​។ ការប្រើ​តន្ត្រី​ ជា​វិធីក្នុងការ​ព្យាបាលត្រូវបាន​គេ​អនុវត្ត​ជាច្រើន​កន្លែងនៅសហរដ្ឋអាមេរិក ហើយ​អ្នកជំ​នាញ​របស់​អង់គ្លេស ​ក៏មានការ​យល់ស្រប​ក្នុង​ការងារ​នេះ​​ដែរ។ ​គេ​មានជំនឿថា សូរសៀង​បទ​ភ្លេង​ អាច​ទៅ​ជួយ​ឱ្យយន្តការ ​នៃ​ការបញ្ចេញ​នី​ទ្រី​ត​អុកស៊ីត​ចូលទៅក្នុង​ឈាម ដែល​ជួយ​ការពារ​មិនឱ្យ​ឈាមកក​រួមទាំង កូ​ឡេ​ស្តេ​រ៉ូ​ល ដែលជា​គ្រោះភ័យ​ផងដែរ។​

 
​លោកគ្រូ​ពេទ្យ​ ម៉ៃ​ឃើ​ល​មី​ល្ល័​រ ជំនួយការ​មជ្ឈមណ្ឌល​ការពារ​រោគ​បេះដូង​ នៃ​សាកលវិទ្យាល័យ​ម៉ា​រី​ឡែ​ន សហរដ្ឋអាមេរិក ដែលជា​អ្នកស្រាវជ្រាវ​រឿងនេះ ​បាន​និយាយថា ឥទ្ធិពល​របស់​តន្ត្រី​មាន​ដល់​សរសៃឈាម វា​មិន​អាស្រ័យទៅលើ​បទ​ចម្រៀង​នោះទេ តែ​ជា​បទចម្រៀង​ដែល​គេ​ពេញចិត្ត​។​
 
​ដូច្នេះ ​ការ​ស្តាប់​តន្ត្រី​ មិន​ត្រឹមតែ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​នោះទេ វា​ថែមទាំង​អាចជួយ​ឱ្យសុខភាព​ស​រសៃ​ឈាម​បេះដូង​របស់​អ្នក ដំណើរការ​បានល្អ​ផងដែរ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com